សិស្សបុគ្គលិកសាលារៀនវ៉េស្ទឡាញន៍ចំនួន២៥នាក់ស្ម័គ្រចិត្ត
រត់រៃអង្គៀសមូលនិធិសប្បុរសធម៌



សិស្សានុសិស្ស និងបុគ្គលិកនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ខូអិលធីឌី

ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប ខូអិលធីឌី មានសម្ព័ន្ធគ្រឹះស្ថានអប់រំចំនួនបីធំគឺ សាលារៀន​វ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ផ្តោតទៅលើ​ទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន គឺផ្តល់សេវាកម្មអប់រំដល់សាធារណជន ប្រកបដោយ​គុណភាព គុណធម៌ សីលធម៌ សុជីវធម៌​ និងភាពជាអ្នកដឹកនាំ ។ សម្ព័ន្ធគ្រឹះស្ថានអប់រំ​មិនត្រឹមតែ​ផ្តល់ជូននូវសេវាកម្មអប់រំដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែសាលាថែម​ទាំងចូលរួម​យ៉ាងសកម្មជាមួយរាជ រដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាព​ក្រីក្រ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដែលជាសកម្មភាពសង្គមដ៏មានអត្ថន័យ តាមរយៈ​ការលើកកម្ពស់វិស័យសេដ្ឋកិច្ច​ សង្គមវប្បធម៌ និងវិស័យអប់រំ ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០១២ នៅក្នុង​បរិវេណពហុកីឡាដ្ឋាន​អូឡាំពិក ​​សិស្សានុសិស្ស និងបុគ្គលិកចំនួន២៥នាក់នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិលធីឌី ព្រមទាំងយុវជន យុវនារីមកពីអង្គការ និងក្រុមហ៊ុននានា ជិត៣០០នាក់ទៀត​បានស្ម័គ្រចិត្តចូលរួមរត់រៃ​អង្គៀសមូលនិធិ សំរាប់ទ្រទ្រង់ដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការ​ទ្រទ្រង់​​​នានាដល់កុមារកំព្រា ដែលកំពុងតែត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់អង្គការ​ដើម្បីភាពញញឹមនៃកុមារ (PSE)​ ។   កម្មវិធីនេះ (Fun Run) ឧបត្ថម្ភដោយ ធនាគារម៉ារ៉ូហាន់ និងរៀបចំ ដោយអង្គការ Eightball Productions និងអង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ថា PSE ក្នុងគោលបំនងប្រមូលមូលនិធិ ពីសប្បុរសជន ដើម្បីគាំទ្រកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ នៃវិទ្យាស្ថានPSE ដែលមានប្រមាណ២៧ជំនាញ និងមានសិស្សានុសិស្ស ក្រីក្រចំនួន១៥០០នាក់ កំពុងសិក្សា នៅក្នុងឆ្នាំនេះ។

លោក អ៊ុក សុវណ្ណ នាយករងកម្មវិធីនៃ អង្គការPSE បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាមានសន្ទុះ និងកំលាំងកើនឡើងយ៉ាងខ្លាំង ក្នុងការជួយប្រទេស និង​សហគមន៍​ក្រីក្រ” មកដល់ពេលនេះ PSE បានជួយកុមារ លើសពី៦៥០០នាក់, ជួយឧបត្ថម្ភ​សិស្សប្រហែល​៣០០០ នាក់នៅតាមសាលារដ្ឋនានា ១៥០០នាក់ ក្នុងកម្មវិធីថ្នាក់ពន្លឿន និង​១៥០០​នាក់ទៀត​នៅក្នុង​ការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្អូនប្រុស ស៊ីរ៉ាដូ និង ប្អូនស្រី ផេចង៉ ជាសិស្សរៀនថ្នាក់ទី១២ក១ នៃសាលារៀនវ៉េស្ទឡាញន៍​បានអោយដឹងថា ពួកខ្ញុំមានសេចក្តីរំភើបចិត្ត និងសប្បាយចិត្តយ៉ាងក្រៃលែង​ ដែលបាន​ចូលរួម​ក្នុងកម្មវិធី FunRun នេះ ហើយពួកខ្ញុំបានរត់ជាច្រើនជុំ ដើម្បីប្រមូល ថវិកាអោយបានច្រើន​ពីម្ចាស់​ឧបត្ថម្ភរបស់ខ្ញុំ គឺក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ខូអិលធីឌី ដែលក្រុមរបស់ខ្ញុំ​រត់រៃអង្គៀស​បានរហូតដល់ ៨៤ ដុល្លារអាមេរិក ហើយយកថវិកានេះ ទៅប្រគល់ដល់ អង្គការដើម្បីភាពញញឹមនៃកុមារ ដើម្បីចាត់ចែង និងជួយសម្រួលដល់ប្អូនៗកុមារកំព្រា ដែលកំពុងស្នាក់ នៅនិងរៀនសូត្រក្នុងអង្គការ ។​ ជាការពិតណាស់ថា ការងារចូលរួមចំណែកជួយដល់សហគមន៍ក្រីក្រ គឺជាស្មារតីទទួលខុសត្រូវពី​ប្រជាពលរដ្ឋ​គ្រប់រូប ដើម្បីជួយជម្រុញ​និងចូលរួមកាត់បន្ថយភាពក្រីក្នុងប្រទេស​កម្ពុជា ។​

អត្ថបទ អ៊ុំ ថៃលីទី


Share This Article:

Comment:

English Kindergarten Program

Khmer Academic Program

Adult English Program