តម្រូវការអ្នកសារព័ត៌មានអាជីពកើនឡើងតែស្ថាប័នបណ្តុះបណ្តាល សារព័ត៌មានមិនសូវមាន

សិស្សនិស្សិតកំពុងស្តាប់ការពន្យល់ពីអត្ថប្រយោជន៍វគ្គវបណ្តុះបណ្តាលសារព័ត៌មាន


វិស័យសារព័ត៌មានដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយចែករំលែកព័ត៌មាននិងផ្សព្វផ្សាយដំណឹង គ្រប់ទិដ្ឋភាពនានាក្នុងសង្គមជូន​សាធារណជនទូទៅ។ បណ្តាស្ថានីយទូរទស្សន៍ វិទ្យុ​ កាសែត ទស្សនាវដ្តី និងទីភ្នាក់ងារសារព័ត៌មានទាំងអស់ត្រូវការធនធាមនុស្សដ៍រឹងមាំមួយដើម្បីបំពេញការងារនេះ អោយមានប្រសិទ្ធភាពនិងគុណភាពខ្ពស់។ តម្រូវការធនធានមនុស្សនេះបាននិងកំពុងកើនយ៉ាងខ្លាំងនៅពេលមានការរីកចម្រើនរបស់ វិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ បណ្តាស្ថានីយទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី គេហទំព័រ និងទីភ្នាក់ងារ ព័ត៌មាន ទាំងអស់ កំពុងប្រជែង គ្នាជ្រើសរើស អ្នកដែលមានចំណេះដឹង និងជំនាញពិតប្រាកដក្នុងវិស័យសារព័ត៌មានដើម្បីមកបម្រើការងារក្នុងស្ថាប័នរបស់ខ្លួនដោយផ្តល់នូវ ប្រាក់កម្រៃ និងអត្ថប្រយោជន៍យ៉ាងខ្ពស់។
តាមការសិក្សា អ្នកអត្ថាធិប្បាយវិទ្យុអាជីពម្នាក់អាចទទួលបានប្រាក់កម្រៃ   ក្នងរង្វង់ពី៥ដុល្លារ ទៅ២០ដុល្លារ ក្នុង១ម៉ោង រីឯអ្នកអត្ថាធិប្បាយទូរទស្សន៍ល្អអាច ទទួលបានប្រាក់ខែពី៣០០ដុល្លារ ទៅ១០០០ដុល្លារ ក្នុង១ខែ ឬ២០ដុល្លារ ទៅ៥០ដុល្លារក្នុង កម្មវិធី១ម៉ោង អាស្រ័យលើ បទពិសោធន៍ ចំណេះដឹង និងជំនាញ របស់ខ្លួនក្នុង ខណៈពេលដែលប្រាក់កម្រៃរបស់ គ្រូបង្រៀនក្នុង១ម៉ោងត្រឹមតែ ៣ដុល្លារ ទៅ៥ដុល្លារ សម្រាប់ការបង្រៀនសាលាចំណេះទូទៅឯកជន និង សាលាភាសា ពី៥ដុល្លារ ទៅ១៥ដុល្លារ សម្រាប់ការបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សា ។ អ្នកសារព័ត៌មាន សម្រាប់កាសែត និងទស្សនាវដ្តីក៏កំពុងទទួលបានប្រាក់កម្រៃ គួរជាទីពេញចិត្ត ផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន ភាគច្រើនបានចំណាយ ប្រាក់ប្រហែល២០ដុល្លារ ទៅ៥០ដុល្លារ ឬលើសពីនេះដើម្បី ទទួលបានអត្ថបទព័ត៌មានល្អមួយពីប្រភពខាងក្រៅ។

ប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតឃើញទូរទស្សន៍ និងវិទ្យុជាច្រើនយកចិត្តទុកដាក់ និងបង្កើនកម្មវិធីព័ត៌មាន របស់ខ្លួនដូចជាវិទ្យុវាយោFM១០៥.៥ វិទ្យុABC FM១០៧.៥ វិទ្យុមជ្ឈមណ្ឌលព័ត៌មានស្ត្រីFM១០២ ទូរទស្សន៍បាយន្តព័ត៌មាន ទូរទស្សន៍ CNC ជាដើម។ និន្នាការនេះក៏បានដើរស្របគ្នានឹងចំណាប់អារម្មណ៍ របស់សាធារណជនទូទៅដែលកំពុងយក ចិត្តទុកដាក់ខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ​​ លើដំណឹង និងព័ត៌មាន។

ទន្ទឹមនឹងកំណើនទីផ្សារការងារផែ្នកសារព័ត៌មាន ការបណ្តុះបណ្តាធនធាន មនុស្សសម្រាប់វិស័យ នេះមានតិចតួចបំផុត។ មជ្ឈមណ្ឌលបណ្តុះបណ្តាល សារព័ត៌មាន (Department of Media and Communications) នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបណ្តុះបណ្តាល និងផ្គត់ផ្គង់ធនធានមនុស្សមួយចំនួន ប៉ុន្តែនៅតិចតួចបំផុត ប្រើប្រៀបធៀបនឹងតម្រូវការជាក់ស្តែងហើយ ភាគច្រើននៃធនធាននោះក៏មិនសូវ បានមកបំពេញ​ការងារផែ្នកសារព័ត៌មានទេ ដោយពួកគេចាប់អារម្មណ៍ក្នុង ការបំពេញការងារជាមន្ត្រីព័ត៌មានមន្ត្រីទំនាក់ទំនង ឬមន្ត្រីនាំពាក្យតាមអង្គការជាតិនិងអន្តជាតិនានា ទៅវិញ។ គ្រឹះស្ថានឧត្តមសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈផេ្សងទៀតពុំទាន់ បណ្តុះបណ្តាលមុខវិជ្ជានេះនៅឡើយ។

ថ្មីៗនេះក្នុងពិព័ណ៌ការងារនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ(Educational Development Institute/EDI) បុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនវេស្ទឡាញ អេឌ្យូខេសិន គ្រុប ដែលបាននឹងកំពុង បម្រើសេវា បណ្តុះបណ្តាលស្រាវជ្រាវ និងប្រឹក្សាយោបល់ផែ្នកគ្រប់គ្រងសហគ្រិនភាព​និងអប់រំបានផ្សព្វផ្សាយ​បើកវគ្គបណ្តុះបណ្តាល​ផ្នែកសារព័ត៌មានសម្រាប ់​អ្នកដែលចង់អភិវឌ្ឍអាជីព​សារព័ត៌មានរបស់ខ្លួន​ក៏ដូចជាសិស្សនិសិ្សត និង​សាធារណជន​ទូទៅដែល​មានបំណង​ចាប់អាជីពផ្នែកសារព័ត៌មាន និងវគ្គសិក្សា​ជាច្រើនទៀត​សម្រាប់​បណ្តុះបណ្តាលមន្រ្តីព័ត៌មាន​អ្នកនាំពាក្យ និងមន្រ្តីទំនាក់ទំនង​របស់ក្រុមហ៊ុនអង្គការជាតិ-អន្តរជាតិនានា និងស្ថាប័នរដ្ឋ​។ ការចូលរួមនេះនឹង​ជួយបង្កើត និងបង្កើនធនធាន​មនុស្សសម្រាប់វិស័យព័ត៌មាន​នៅប្រទេសកម្ពុជា។

លោកប៉ិច បូឡែន ប្រធានវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំបានមានប្រសាសន៍ថាដោយសម្លឹង​ឃើញកង្វះខាតធនធាន​មនុស្ស​ផែ្នកសារព័ត៌មាននេះ វិទ្យាស្ថានរបស់លោក​បានសហការ​ជាមួយក្រុម​អ្នកអាជីពសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប​ដើម្បីបើកវគ្គបណ្តុះបណ្តាលនេះឡើង​ដើម្បីរួមចំណែកអភិវឌ្ឍភាព​ជាអាជីព​ផែ្នកសារព័ត៌មាន​ក្នុងប្រទេសកម្ពុជា។ អតីតនិពន្ធនាយកសារព័ត៌មាន​បារាំងCambodgeSoir លោកPierre Gillette​ដែលបានដឹកនាំ​ក្រុមអ្នកអាជីពសារព័ត៌មាន​រួមមានដូចជាលោក​ប៉ែន បូណា លោកគី សុខលីម លោកលាង ដឺលុច មកសហការជាមួយ​វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ​ដើម្បីបើកវគ្គសារព័ត៌មាន​នេះបានបញ្ជាក់ថា​ខ្លួនលោកផ្ទាល់​ក៏ដូចជា​ក្រុមអ្នកអាជីពសារព័ត៌មាន​ជំនាន់មុនមានការបារម្ភ​ចំពោះគុណភាព និងប្រសិទ្ធភាព​នៃការបំពេញ​ការងារផែ្នកសារព័ត៌មាន​នៅកម្ពុជា ដោយសារយើងពុំទាន់មាន​ការបណ្តុះបណ្តាលធនធាន​ផែ្នកវិស័យនេះ​គ្រប់គ្រាន់ ខណៈដែលវិស័យ​នេះមានការរីកចម្រើន​គួរអោយកត់​សម្គាល់។ ហេតុដូចនេះ​ទើបលោកបាន​ទំនាក់ទំនង និងសហការជាមួយវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ​ដែលមានបទពិសោធន៍រៀប​ចំវគ្គ​បណ្តុះបណ្តាល និងសិក្ខាសាលាពីមុន​មកស្រាប់។ លោកប៉ិច បូឡែន បានបន្ថែមថា​វគ្គសិក្សាជំនាញសារព័ត៌មាន​ទូទៅនេះនឹងចាប់ផ្តើម​ពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១២ តទៅដោយមាន​ទាំងម៉ោង​សិក្សាចុងសប្តាហ៍ និងពេលល្ងាច​។ សាធារណជនដែល​ចាប់អារម្មណ៍អាច​ទំនាក់ទំនងតាម​ទូរស័ព្ទ​លេខ ០១៥ ៧២៨ ១២៣ ០២៣ ៩៦៦ ៩៦៧ ឬតាម​រយៈអ៊ីមែល info@edi-cambodia.org


Share This Article:

Comment:

English Kindergarten Program

Khmer Academic Program

Adult English Program