បុគ្គលិក និងសិស្សានុសិស្សរបស់វេសឡាញ អេឌ្យូខេសិន គ្រុប ចូលរួមសកម្មភាព “រត់ផង រើសផង” របស់ JCI

ដើម្បីអបអរនៅក្នុងទិវាយុវជនអាស៊ាន២០១២ ថ្នាក់ដឹកនាំ បុគ្គលិក និងសិស្សានុសិស្សប្រហែលមួយរយនាក់ដែលមកពី សាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធរម៉ុក សាខាទួលទំពូងទាំងពីរ ទីតាំង សាខាទួលស្វាយព្រៃ សាខាផ្សារតូច សាខាច្បារអំពៅ និងសាលារៀនណត្សឡាញន៍ សាខាស្ទឹងមានជ័យ បានចូលរួមសកម្មភាព “រត់ផង រើសផង” ដែលរៀបចំដោយ សភាយុវពានិជ្ជករអន្តរជាតិកម្ពុជា ហៅកាត់ថា JCI ក្រោមបរិយាកាសសប្បាយរីករាយ ជាមួយនឹងការជួបជុំអ្នកស្ម័គ្រចិត្តជាច្រើនអ្នកមានទាំងការគាំទ្រ​ និងចូលរួមពីសំណាក់ជនបរទេសផងដែរ ។

 វត្ថុបំណងនៃគម្រោង “រត់ផង រើសផង” គឺចង់ចែករំលែកជាគំរូសកម្មភាពចូលរួមសម្អាតទីក្រុង និងជាសារសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងទីក្រុងឲ្យមានការស្វែងយល់អំពីកាតព្វកិច្ចពលរដ្ឋល្អក្នុងការ ចូលរួមជាចំណែកនៃដំណោះស្រាយក្នុងការថែរក្សាសោភណ្ឌភាពទីក្រុងយើង។

 ដោយមានវត្ថុបំណងដូចគ្នានេះដែរ សាលារៀនវ៉េស្ទឡាញន៍ សាខាផ្សារតូច ក៏បានដឹកនាំធ្វើ ធ្វើសកម្មភាពរើសសម្រាមនៅតំបន់ផ្សារតូច និងផ្សារទួលសង្កែ កាលពីថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១២ មានការចូលរួមពីអាជ្ញាធរដែនដី និងថ្នាក់ដឹកនាំ បុគ្គលិក និងសិស្សានុសិស្សជាច្រើនរយនាក់ របស់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ទាំងប្រាំមួយសាខា ។

គួរបញ្ជាក់ផងដែរថា វេសឡាញ អេឌ្យូខេសិន គ្រុប តែងតែឲ្យតម្លៃ និងចូលរួមយ៉ាងសកម្មជាមួយការងារមនុស្សធម៌ សម្បុរសធម៌ និងការងារសង្គមកិច្ច នៅក្នុងសង្គមយ៉ាងសកម្ម មានដូចជា ការចូលរួមសម្អាតទីក្រុង ការជួយដល់ជនទូរគត៌​ ការសង់ផ្ទះដល់ប្រជាជនក្រីក្រ ការផ្តល់អណ្តូងទឹក ការចូលរួមតន្រ្តីមនុស្សធម៌ និងសកម្មភាពបណ្ណាល័យចល័តនៅតាមសហគមន៍ ជាដើម ។ល។ជាលទ្ធផលនៅក្នុងការចូលរួមចំណែកជាមួយការងារសង្គមយ៉ាងសកម្ម និងការផ្តល់គុណភាពអប់រំ ដែលប្រកបដោយ គុណភាព គុណធម៌ សុជីវធម៌ មនុស្សធម៌ និងភាពជាអ្នកដឹកនាំ និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស វេសឡាញ អេឌ្យូខេសិន គ្រុប ដែលមានលោក ប៉ិច បូឡែន ជាប្រធាននាយកប្រតិបត្តិ ទើបតែបានទទួលបានពានរង្វាន់ SME នៅប្រទេសសិង្ហបូរីនាពេលថ្មីៗនេះ។


Share This Article:

Comment:

English Kindergarten Program

Khmer Academic Program

Adult English Program