ក្រុមគ្រូពេទ្យរបស់វ៉េស្ទឡាញន៍ អេឌ្យូខេសិន គ្រុបចុះជួយសហគមន៍

សុខភាព គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សយើងគ្រប់រូប  វាគឺជាប្រភពនៃការផ្តល់ ថាមពល ទាំងកម្លាំងកាយទាំងកម្លាំងចិត្តមិនថាចាស់ឬក្មេងនោះទេ។សំខាន់ជាងនេះទៅទៀត កុមារដែលរស់នៅក្នុង សហគមន៍ពិតជាត្រូវការជាចំបាច់ណាស់ចំពោះការអប់រំសុខភាពអនាម័យ និងថែរក្សាសុខភាពរបស់ពួកគេ។​

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១១នេះ ក្រុមអ្នកគ្រូពេទ្យរបស់សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ បានចូលរួមសកម្មភាពជាមួយបណ្ណាល័យចល័តរបស់សាលា ចុះជួយអប់រំ និងជួយធ្វើអនាម័យខ្លួនប្រាណ របៀបកាត់ក្រចក របៀបកក់សក់និងរបៀប ដុះធ្មេញជាដើម។

សកម្មភាពមនុស្សធម៌របស់ក្រុមអ្នកគ្រូពេទ្យរបស់សាលារៀនវ៉េស្ទឡាញន៍និងសាលារៀនណត្សឡាញន៍ ពិតជាគួរឲ្យកោតសរសើរដែលបានចំណាយពេលចុងសប្តាហ៍របស់ខ្លួនចុះជួយដល់ក្មេងៗដែលកំពុងរស់ នៅតាមសហគមន៍ ហើយនេះក៏ជាសក្មភាពគំរូសម្រាប់ស្ថាប័នឯកជនដទៃទៀត ក្នុងការចូលរួម សកម្មភាពជួយដល់សង្គមជាតិយើងដើម្បីលើកស្ទួយសុខមាលភាពសង្គមរបស់យើង ឲ្យកាន់តែល្អប្រសើរតាម រយៈការចូលរួមពីវិស័យឯកជនានា។

ជាមួយនឹងការចូលរួមសកម្មភាពគាំទ្របន្ថែមពីក្រុមអ្នកគ្រូពេទ្យប្រចាំសាលា សកម្មភាពបណ្ណាល័យចល័ត របស់វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ដែលមានការឧបត្ថម្ភពីសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀន ណត្សឡាញន៍ កំពុងតែដំណើរការយ៉ាងសកម្មជាមួយក្មេងៗដែលរស់នៅក្នុងសហគមន៍ ឲ្យបានទទួលនូវ ឱកាសបំប៉នចំណេះដឹងរបស់ខ្លួនតាមរយៈការអានសៀវភៅ និងទទួលបានការអប់រំក្រៅប្រព័ន្ធបន្ថែមពី សំណាក់បុគ្គលិកបណ្ណាល័យចល័ត ព្រមទាំងការអប់រំសុខភាពអនាម័យខ្លួនប្រាណ ដូចជាការជួយកាត់ ក្រចកដៃដល់ពួកគាត់ ជួយកក់សក់ដល់ពួកគាត់ និងជួយអប់រំពួកគាត់អំពីផលប៉ះពាល់ដែលអាចកើតមាន តាមរយៈការខ្វះអនាម័យពីសំណាក់ក្រុមគ្រូពេទ្យរបស់សាលារៀនវ៉ស្ទឡាញន៍និងសាលារៀនណត្សឡាញន៍ គួរបញ្ជាក់ផងដែរថា សកម្មភាពបណ្ណាល័យចល័តគឺជាសកម្មភាពមនុស្សធម៌ដំបូងគេដែលត្រូវបានបង្កើត និងដឹកនាំសកម្មភាពធ្វើដោយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ដើម្បីលើកស្ទួយ វប្បធម៌នៃការអានសៀវភៅឲ្យជ្រាបចូលកប់ជ្រៅទៅក្នុងផ្នត់គំនិតរបស់យុវជន និងក្មេងៗនៅតាមសហគមន៍។

លោកពូ រស់ ផល្លាដែលជាប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍បានមានប្រសាសន៍ថា លោកពូពិតជាមាន ការកោតសរសើរនិងគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពមនុស្សធម៌ដ៏ប្រពៃដែលសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍កំពុងដឹកនាំធ្វើនៅពេលបច្ចុប្បន្ននេះ ជាក់ស្តែងកូនប្រុសលោកពូកាល ពីមុនមិនសូវខ្វល់ខ្វាយពីការអានសៀវភៅ តែពេលនេះមានការផ្លាស់ប្តូរច្រើន លើសពីនេះទៅទៀតលោកពូ ពេញចិត្តយ៉ាងខ្លាំងចំពោះក្រុមអ្នកគ្រូពេទ្យរបស់សាលាដែលបានចុះមកអប់រំពីអនាម័យខ្លួនប្រាណ និងបាន ជួយកក់សក់​ និងកាត់ក្រចកដៃដល់កូនរបស់គាត់ និងក្មេងដទៃដែលពួកគាត់ពីមុនមកមិនដែលយកចិត្ត ទុកដាក់ពីបញ្ហានេះឡើយ។ លោកពូបានបន្ថែមទៀតថា ក្នុងនាមលោកពូជាអនាព្យាបាលមួយរូប សូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកបណ្ណាល័យចល័ត និងក្រុមអ្នកគ្រូពេទ្យ ជាពិសេស សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ហើយលោកសូមជូនពរឲ្យសាលារៀន ទាំងពីរឲ្យកាន់តែទទួលបាននូវការគាំទ្រពីមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ព្រមទាំងសិស្សានុសិស្ស ហើយសូមឲ្យគម្រោងបណ្ណល័យចល័តឲ្យនៅស្ថិតស្ថេរជារៀងរហូត។


Share This Article:

Comment:

English Kindergarten Program

Khmer Academic Program

Adult English Program