សាលារៀនវ៉េស្ទឡាញន៍ សាខាសន្ធម៉ុក ធ្វើទស្សនកិច្ចសិក្សា​ ទៅកាន់រមណីយដ្ឋានឧទ្យាជាតិព្រះមន្នីវង្ស (បូកគោ)

សាលារៀនវ៉េស្ទឡាញន៍គឺជាសាលារៀនឯកជនមួយ ដែលបម្រើជូននូវសេវាអប់រំចំណេះទូទៅខ្មែរ និងភាសាអង់គ្លេស ប្រកបដោយ គុណភាព គុណធម៌ និងមនុស្សធម៌។ សាលារៀនមិនត្រឹមតែ​ផ្តល់ជូននូវសេវាអប់រំប៉ុណ្ណោះទេ ប៉ុន្តែសាលាថែមទាំងចូលរួមយ៉ាងសកម្មជាមួយរាជ រដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការលើកកម្ពស់វិស័យ សេដ្ឋកិច្ច​សង្គម និងវិស័យអប់រំ។ ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២​ សាលារៀន​វ៉េស្ទឡាញន៍ បានដឹកនាំធ្វើទស្សនកិច្ចសិក្សាទៅកាន់ឧទ្យានជាតិព្រះមុន្នីវង្ស​ (បូកគោ)​ក្នុង​ទ្រង់ទ្រាយធំមួយ ដែលមានសិស្សានុសិស្ស​ទាំងកម្មវិធី​ចំណេះទូទៅខ្មែរ និងកម្មវិធីភាសាអង់គ្លេស​ប្រមាណជាង៣០០នាក់ ចូលរួមកម្មសិក្សានេះ។ កម្មសិក្សានេះមានគោលបំណង​ចង់លើក​កម្ពស់​ការអប់រំបន្ថែម លើបញ្ហាបរិស្ថាន សំដៅលើការ ថែរក្សាអភិរក្សបរិស្ថាន និងសុវត្ថិភាពចរាចរណ៍​ផ្លូវគោក ដែលបាននឹងកំពុងក្លាយជា​ប្រធានបទ មួយគួរឲ្យកត់សំគាល់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុងន័យនេះ សាលារៀន​វ៉េស្ទឡាញន៍ពិត ជាចង់អោយប្អូនៗជំនាន់ក្រោយ​ប្រកាន់យក​នូវឥរិយាបថវិជ្ជមាន គោរពច្បាប់​ចរាចរណ៍ដើម្បីបញ្ជៀសអោយបាននូវគ្រោះថ្នាក់ជាយថាហេតុ ព្រមទាំងស្រឡាញ់និងការពារ បរិស្ថានដ៏ស្រស់បំព្រងរបស់យើង។ លើសពីនោះទៅទៀត ការចុះ ធ្វើកម្មសិក្សានេះ​បានអញ្ជើញការចូលរួមពីលោក គង់ សំនៀង នាយកសាលារៀន​វ៉េស្ទឡាញន៍សាខាសន្ធរម៉ុក និងលោក វង្ស វ៉ាន់ អនុប្រធានសាខាកាកបាទក្រហមខេត្តកំពត ក្នុងកិច្ចសហប្រតិបត្តិការចែក រំលែកនូវគ្រឿងឧបភោគ បរិភោគនិងថវិកាមួយ​ចំនួនជូន​ដល់​ក្រុមគ្រួសារទុគ៌តជនចំនួន៦គ្រួសារ នៅភូមិ កែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ក្នុងស្មារតី​មនុស្សធម៌ និងសាមគ្គីធម៌ មិនស្ថិតក្នុងគោលបំណងបម្រើអោយនិន្នាការនយោបាយ ឬសាសនា​ណាមួយឡើយ។​ ក្នុងកិច្ចជំនួបសំណេះ​សំណាលជាមួយប្រជាពលរដ្ឋក្រីក្រ លោក គង់ សំនៀង​នាយកសាលារៀនវ៉េស្ទឡាញន៍សាខា​សន្ធរម៉ុកបានមាន​មតិថាៈ ជំនួយសប្បុរសធម៌​ទាំងអស់នេះ​បានមកពីការរៃអង្គៀសមូលនិធិរបស់សាលារៀនវ៉េស្ទឡាញន៍ ដោយមានការចូលរួមយ៉ាងសកម្ម និងផុលផុសពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ មាតាបិតាជា​អាណាព្យាបាល​សិស្ស និងសិស្សានុសិស្សទាំងអស់ ដើម្បីរួមចំណែកជួយដល់ក្រុមគ្រួសារទុគ៌តជន និងជន​ងាយ​រង​គ្រោះ។ កាយវិការនេះបានបង្ហាញពីការចែករំលែក ហើយការ​ចែករំលែកនេះគឺអ្នកមានច្រើន​ចែកដល់អ្នកដែលមានតិច ហើយអ្ន​កមានតិចចែកដល់អ្នក ដែលគ្មានសោះ ស្របតាមប្រសាសន៍​ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្តេចមានប្រសាសន៍ថាៈ មិនទុកអោយប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ លោក អ៊ុំ ថៃលីទី អ្នកសម្រប​សម្រួលកិច្ចការសង្គមកិច្ចនៃសាលារៀនវ៉េស្ទឡាញន៍សាខាសន្ធរម៉ុកមានប្រសាសន៍ថាៈ កិច្ចការ​សង្គមកិច្ចរបស់សាលាអាចដំណើរការទៅបានយ៉ាងរលូន ដោយសារមានការចូលរួមពីសំណាក់ មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សទាំងអស់ ទើបជំរុញបាននូវស្នាដៃល្អៗ​ គួរជាទីមោទន។ នៅចុងបញ្ចប់នៃការចុះធ្វើកម្មសិក្សានេះ ប្អូនៗសិស្សានុសិស្សបានទទួលនូវ​សមិទ្ធិផលជាផ្លែផ្កា​ និងបានទទួលនូវភាពសប្បាយរីករាយគ្រប់ៗគ្នា បន្ទាប់ពី​ការនឿយហត់ក្នុង​ការ​សិក្សា​អស់រយៈពេលមួយឆមាសរួចមក។

មានរូបភាពច្រើនទៀត


Share This Article:

Comment:

English Kindergarten Program

Khmer Academic Program

Adult English Program