សាលារៀនវ៉េស្ទឡាញ សាខាច្បារអំពៅធ្វើទស្សនកិច្ខសិក្សានិងចែកសម្ភារសិក្សាដល់សិស្សសាលាបឋមសិក្សា

គណៈគ្រប់គ្រង និង សិស្សានុសិស្សប្រមាណ២១១នាក់នែសាលារៀនវ៉េស្ទឡាញន៍សាខាច្បារអំពៅ​បានធ្វើ​ទស្សនកិច្ចសិក្សា​ទៅកាន់រមណីយដ្ឋានឧទ្យានជាតិព្រះសុរាម្រិតកុសមៈដែលហៅឧទ្យានគីរីរម្យ​កាល​​​​​ពីថ្ងៃ​អាទិត្យ ទី​១២ ខែកុម្ភៈ ឆ្នាំ២០១២។

ទស្សនកិច្ចសិក្សានេះរៀចំឡើងបន្ទាប់ពីសិស្សានុសិស្សចំណេះទូទៅខ្មែរ និង សិស្សានុសិស្សភាសា​អង់គ្លេសបានបញ្ជប់​វគ្គសិក្សាឆមាស់តី១ និង វគ្គសិក្សាត្រីមាសទី២ដែលប្រកបដោយជោគជ័យ។

ចំពោះកម្មវិថីដំណើរទស្សនកិច្ចនេះសាលារៀនវ៉េស្ទឡាញន៍បានបង្កើតកម្មវិធីសប្បាយៗដូចជាច្រៀង​បទចំរៀងដែល​មាន​​​អត្ថន័យ ការជួបជុំមិត្តភក្តិការងារ យុវជន ការងារសង្គម លេងល្បែងកម្សានដែលមាន​សំណួរចម្លើយបំផុសប្រឡងប្រាជ្ញា។ពិសេសដំណើរទស្សនកិច្ចសិក្សានេះបង្ហាញពីទឹកចិត្តអាណីត​ស្រលាញ់សមគ្គីភាពរវាងសិស្សសាលារៀនវ៉េស្ទឡាញន៍ជាមួយ​សិស្សសាលាបឋមសិក្សាត្រែងត្រយឹង ដែលស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ ដែលជាសិស្សក្រីក្រ១១៥នាក់ដោយសាលារៀន​ចែកអំណោយជា​សម្ភារសិក្សា១កញ្ចប់រួមនឹងថវិកាមួយចំនួន។ អំណោយទាំងនេះបានមកពីការឧបត្ថម្ភរបស់សាលារៀន​វ៉េស្ទឡាញន័​និងសិស្សានុសិស្សរបស់សាលារៀនវ៉េស្ទឡាញន៍សាខាច្បារអំពៅផងដែរ។

ដំណើរទស្សនកិច្ចនេះ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃសាលារៀន​វ៉េស្ទឡាញន៍​សាខាច្បារអំពៅ​មានចិត្តសប្បាយរីករាយពីព្រោះដំណើរទស្សកិច្ចសិក្សានេះនាំឲ្យសិស្សបានស្គាល់នូវសួនឧទ្យាន​របស់ខ្មែរយើង ស្គាល់ពីសម្បត្តិធម្មជាតិសម្បត្តិវប្បធម៌របស់យើង សិស្សានុសិស្សបានចូលរួមការងារមនុស្សធម៌​តាមរយៈការផ្តល់អំណោយដល់សិស្សសាលាបឋមសិក្សាត្រែងត្រយឹង៕

មានរូបជាច្រើនទៀតនៅទីនេះ


Share This Article:

Comment:

English Kindergarten Program

Khmer Academic Program

Adult English Program