គ្រូបង្រៀនសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ចូលរួមវគ្គបំប៉នគរុកោសល្យបន្ថែម និងការប្រើប្រាស់សៀវភៅសិក្សាថី្ម

កាលពីពេលថី្មកន្លងមកនេះ ក្រុមហ៊ុនវេសឡាញ ឌីវេឡុបមេន គ្រុប ខូអិលធីឌី បានសហការជាមួយ បណ្ណាគារ UNITED KNOWLEDGE រៀបចំវគ្គបំប៉នគរុកោសល្យបង្រៀនបន្ថែម និងវិធីសាស្រ្តប្រើប្រាស់ សៀវភៅសិក្សាភាសាអង់គ្លេសថី្ម ATTITUDE SERIESដោយលោក CLYE FOWLE អ្នកជំនាញមកពី MACMILLAN Educationជូនដល់លោកគ្រូ អ្នកគ្រូសាលារៀនវេស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ទាំងអស់ នៅPark Cafè សាខាមុន្នីវង្ស។   

លោក CLYE FOWLEបានបង្ហាញពីអត្ថប្រយោជន៍នៃសៀវភៅសិក្សាភាសាអង់គ្លេស ATTITUDE SERIESថី្មនេះ ផ្តោតលើជំនាញអាន ស្តាប់ និយាយ និងសរសេរឲ្យស្របតាមការប្រើប្រាស់ភាសាអង់គ្លេសប្រចាំថ្ងៃ និងកន្លែងធ្វើការនាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា ដើម្បីឲ្យសិស្សទទួលបាននូវជំនាញទាំងនោះ ទាមទារឲ្យលោកគ្រូ អ្នកគ្រូ មានគរុកោសល្យខ្ពស់ ចំណេះដឹងភាសាអង់គ្លេសល្អ រួមជាមួយនឹងវិធីសាស្រ្តប្រើប្រាស់កម្មវិធីវីដេអូ និងលំហាត់តាមកំព្យូទ័រដែលជាកត្តារួមផ្សំនៅក្នុងការពន្លឿនការសិក្សាភាសាអង់គ្លេស ឲ្យទទួលលទ្ឋផលក្នុងរយៈពេលសមរម្យមួយ។

លោកប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនវេសឡាញ ឌីវេឡុបមេន គ្រុប ខូ អិលធីឌី បាន មានប្រសសាន៍ថា វគ្គបំប៉ននេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីលើកកម្ពស់សមត្ថភាពគរុគោសល្យ បន្ថែមទៀតក្នុងការបង្រៀនភាសាអង់គ្លេស និងវិធីសាស្រ្តប្រើប្រាស់សៀវភៅសិក្សាថី្មនេះឲ្យកាន់តែមាន ប្រសិទ្ធភាពដើម្បីដើរឲ្យទាន់ការរីកចម្រើនផ្នែកអប់រំនាពេលបច្ចុប្បន្ន។ លោកបន្ថែមថាៈ យើងនឹងរៀបចំវគ្គបណ្តុះបណ្តាលបែបនេះជាបន្តទៀតឲ្យបានច្រើន ដើម្បីបង្កើនគុណភាពនៃការបង្រៀនរបស់ លោកគ្រូ អ្នកគ្រូរបស់យើងឲ្យកាន់តែមានសមត្ថភាពខ្ពស់ និងសាកសម្មជាគ្រូបង្រៀនអាជីពនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព។

គួរបញ្ជាក់ថា ក្រុមហ៊ុនវេសឡាញ ឌីវេឡុបមេន គ្រុប ខូ​ អិលធីឌី ដែលកំពុងផ្តល់នូវសេវាអប់រំ និង បណ្តុះបណ្តាលតាមរយៈសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍​មាន​សាខាសរុបចំនួន០៤​ ក្នុងរាជធានីភ្នំពេញគឺ សាលារៀនវ៉េស្ទឡាញន៍សាខាសន្ធរម៉ុក, សាខា​ច្បារ​អំ​ពៅ​, សាខាទួលទំពូង សាលារៀនណត្សឡាញន៍សាខាស្ទឹងមានជ័យ និងវិទ្យាស្ថាន​អភិវឌ្ឍវិស័យ​អប់រំ​(EDI)ដែលផ្តល់នូវសេវាបណ្តុះបណ្តាលអាជីពលើមុខជំនាញជាច្រើនរួមទាំងវគ្គភាសាអង់គ្លេសពិសេស (Customized English Training) សម្រាប់ក្រុមហ៊ុន និងអង្គការនានា។​ សាលារៀនមាន ទស្សនវិស័យមួយគឺ ចង់ក្លាយ​ទៅ​ជាសាលាថ្នាក់ជាតិគំរូឈានមុខគេ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបណ្តុះបណ្តាល​​​ ធន​​ធាន​​មនុស្សប្រកបដោយគុណភាព គុណ​ធម៌ មនុស្សធម៌ និងភាពជាអ្នកដឹកនាំ ។

ជានិច្ចកាល​ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍តែងតែយកចិត្តទុកដាក់​ និង ផ្តោតលើការអភិវឌ្ឍបុគ្គលិកជាប្រចាំ ក្នុងគោលបំណងបង្កើនសមត្ថភាពបង្ហាត់​បង្រៀនដើម្បីចែករំលែកទៅដល់សិស្សានុសិស្សឲ្យ ទទួលបានចំណេះដឹង និងជំនាញពិតប្រាកដប្រកបដោយគុណភាពខ្ពស់។


Share This Article:

Comment:

English Kindergarten Program

Khmer Academic Program

Adult English Program