The Westline School

សារលិខិតស្វាគមន៍ពីប្រធាននាយកប្រតិបត្តិ

“កិត្តិយស​ កិត្តិនាម ស្នាមញញឹម និងសុភមង្គលរបស់លោក លោកស្រី ស្ថិតនៅលើការរីកចម្រើន និងការមានអនាគតល្អត្រចះត្រចង់របស់បុត្រធីតាគ្រប់រូប។ សូមអនុញាតិឲ្យយើងខ្ញុំចូលរួមសម្រេចក្តីសុបិន្ត​នេះជូនលោក លោកស្រីទាំងអស់គ្នា។”

ជម្រាបសួរ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស

សូមស្វាគមន៍បវេសនកាលថ្មី ឆ្នាំសិក្សា ២០១៧-២០១៨ នឹងចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ក្នុងនាមក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក គ្រូបង្រៀនទាំងអស់ និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សដែលបាននឹងកំពុងគាំទ្រ គុណភាព និងសេវាកម្មអប់រំរបស់សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍យើងខ្ញុំ។

ឆ្នាំសិក្សាថ្មីនេះ យើងមានគម្រោងសកម្មភាពសំខាន់ៗដែលសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ នឹងផ្តល់ជូនដល់សិស្សានុសិស្សក្នុងទិសដៅអភិវឌ្ឍចំណេះដឹង ជំនាញ សមត្ថភាព និងផ្នត់គំនិតវិជ្ជមាន ដើម្បីឲ្យកុមារ និងយុវជនទាំងអស់អាចក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ សម្រាប់ក្រុមគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល។

-       ពង្រឹង និងអភិវឌ្ឍ ស្មារតីទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំជូនសិស្សានុសិស្ស។

-       ជុំរុញរៀបចំសិក្ខាសាលាល្អៗ និងមានសារៈប្រយោជន៍ជូនសិស្សានុសិស្ស និងអ្នកអាណាព្យាបាល។

-       អភិវឌ្ឍ និងបំពេញបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្ររបស់សាលារៀន ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវគុណភាព និងសេវាកម្មអប់រំ ក៏ដូចជាឈានទៅបង្កើតកិច្ចសហប្រតិបត្តិការអប់រំជាដៃគូនៅក្រៅប្រទេស។

-       ស្វែងរកសាលារៀនជាដៃគូក្នុងស្រុក និងនៅបរទេសក្នុងការផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្ស។

-       បញ្ចូលកម្មវិធីបណ្តុះបណ្តាលជាលក្ខណៈអន្តរជាតិស្តីពីចំណេះដឹងផ្នែក “ហិរញ្ញវត្ថុ” ដល់សិស្សានុសិស្សដែលកម្មវិធីនេះមានការទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ជាង ១៥០ សាលារៀន ក្នុងប្រទេសសឹង្ហបុរី និងជាង ៥០០ សាលារៀន ក្នុងប្រទេសម៉ាឡេស៊ី។

-       បញ្ចូលកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ (Licensed 7 Habits for Highly Effective People from USA) តាមរយៈ The Leader-In-Me School ក្នុងកម្មវិធីសិក្សា ដែលកម្មវិធីនេះបាននាំយកមកពីក្រុមហ៊ុន Franklin Covey Education របស់សហរដ្ឋអាមេរិក។ ដំណើរការ The Leader-In-Me School នេះមានការទទួលស្គាល់ និងកំពុងដាក់ឲ្យប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក និងជាង ៤០ប្រទេសផ្សេងទៀតសរុបជាង៣០០០សាលារៀន។

យើងខ្ញុំរង់ចាំដោយក្តីរីករាយក្នុងការបម្រើសេវាកម្មអប់រំជូនលោក លោកស្រី ជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សទាំងអស់ក្នុងឆ្នាំសិក្សាថ្មីខាងមុខនេះ។

សូមជូនពរលោក លោកស្រី ជាមាតាបិតា ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រុងចម្រើនក្នុងក្រុមគ្រួសារ។

សូមអរគុណ!

ប៉ិច បូឡែន
ប្រធាននាយកប្រតិបត្តិ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


ថ្នាក់មត្តេយ្យភាសាអង់គ្លេស

ថ្នាក់ចំណេះដឹងទូទៅខ្មែរ

ថ្នាក់ភាសាអង់គ្លេសសិស្សធំ