The Westline School

ចក្ខុវិស័យ​និងបេសកកម្ម

គោលដៅនៃការអប់រំរបស់ សាលារៀនវ៉េស្ទឡាញន៍គឺផ្តល់ការអប់រំដែលមាន គុណភាព គុណធម៌ មនុស្សធម៌ និងភាពជាអ្នកដឹកនាំ។ សាលារៀនវ៉េស្ទឡាញន៍ ផ្តល់ជូននូវប្រព័ន្ធអប់រំមួយ ដែលមានគុណភាពខ្ពស់ ឬប្រកបដោយភាពសប្បាយរីករាយសម្រាប់សិស្សានុសិស្សគ្រប់រូប និងអារម្មណ៍កក់ក្តៅដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់។

ចក្ខុវិស័យ

សាលារៀនវ៉េស្ទឡាញន៍ ជាសាលារៀនឈានមុខគេក្នុងការផ្តល់នូវសេវាកម្មអប់រំចំណេះទូទៅខ្មែរ និងភាសាអង់គ្លេសប្រកបដោយ គុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ។

សាលាវ៉េស្ទឡាញន៍ : "សិក្សាដើម្បីភាពជាអ្នកដឹកនាំ"

The Westline School: “Where You Learn To Lead.”

បេសកកម្ម

ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យខាងលើ សាលារៀនវ៉េស្ទឡាញន៍បេ្តជ្ញាអនុវត្តឲ្យបានជោគជ័យ នូវបេសកកម្ម ៣ យ៉ាងដូចខាងក្រោម :

១. ផ្តល់ការអប់រំចំណេះទូទៅខែ្មរពីកម្រិតមតេ្តយ្យដល់ថ្នាក់ទី១២ តាមប្រព័ន្ធគុណភាពអប់រំជាតិ និងការអប់រំភាសាអង់គេ្លសទូទៅពីកម្រិតមតេ្តយ្យដល់កម្រិតខ្ពស់ តាមបទដ្ឋាន គុណភាពអប់រំអាមេរិកាំង ដល់សាធារណៈជនទូទៅក្នុងតម្លៃសមរម្យ។

២. ជានិច្ចកាលសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ អភិវឌ្ឍធនធាន​មនុស្សលើកកម្ពស់វិស័យសេដ្ឋកិច្ច ក្នុងទិសដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ​នៅកម្ពុជា។

៣. អនុវត្តជាគំរូគេដល់ស្ថាប័នអប់រំដទៃទៀតក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់ការអប់រំប្រកបដោយ គុណភាព គុណធម៌ មនុស្សធម៌ និងភាពជាអ្នកដឹកនាំ ក្នុងការអភិវឌ្ឍសង្គមជាតិ និងពិភពលោកទាំងមូល។

 

ទិសដៅ

សាលារៀនវ៉េស្ទឡាញន៍ បម្រើសេវាកម្មអប់រំក្នុង

ទិសដៅសំខាន់ៗដូចខាងក្រោមៈ
១. សិស្សានុសិស្សចំណេះទូទៅខែ្មរទាំងអស់ នឹងទទួលបាននូវគុណភាពអប់រំឈានមុខគេជាមួយនឹងការប៊ិនប្រសព្វ និងជំនាញខ្ពស់លើភាសាអង់គេ្លស និងជំនាញវិទ្យាសាស្រ្ត។

២.សិស្សានុសិស្សភាសាអង់គេ្លសទាំងអស់ នឹងមានសមត្ថភាពភាសាខ្ពស់លើជំនាញទាំងបួន គឺការស្តាប់ ការនិយាយ ការសរសេរ និងការអាន ជាពិសេសការនិយាយនិងការស្តាប់។

៣.សិស្សានុសិស្សទាំងអស់ អនុវត្តជាគំរូល្អជានិច្ចនូវគំនិតក្នុងភាពជាអ្នកដឹកនាំ គុណធម៌ មនុស្សធម៌ ព្រមទាំងចរិយាសម្បត្តិ ជាទីប្រសើរចំពោះអ្នកដទៃ។

៤. គណៈគ្រប់គ្រង បុគ្គលិក គ្រូបង្រៀនទាំងអស់សហការបំពេញការងារជាមួយគ្នាដោយរីករាយ រាក់ទាក់ជាមួយសិស្សានុសិស្ស មាតាបិតា ឬអាណាព្យាបាល និងសាធារណៈទូទៅ។ ពួកគេនឹង ទទួលបាននូវការរីកចម្រើន ក្នុងជីវិតផ្ទាល់ខ្លួនរបស់គេ ទន្ទឹមគ្នានឹងការរីកចំរើនរបស់និយោជក និងសង្គមជាតិទាំងមូល។

៥.សង្គមជាតិកម្ពុជានឹងមានការកែប្រែជាវិជ្ជមាន។

វប្បធម៍រួម

ដើម្បីឲ្យការរីកចម្រើនរបស់សាលារៀន គណៈគ្រប់គ្រង បុគ្គលិក គ្រូបងៀ្រន និងសិស្សានុសិស្ស ទាំងអស់ បេ្តជ្ញាគោរព និងអនុវត្តតាមវប្បធម៌រួមដូចខាងក្រោម :

​១. អនុវត្តភាពជាគំរូគេជានិច្ចក្នុងការកែប្រែជាវិជ្ជមានដល់សង្គមកម្ពុជា។

២. យោគយល់ អធ្យាស្រ័យ សហការ រួសរាយ រាក់ទាក់ និងជួយយកអាសារគ្នាគ្រប់ពេលវេលា ។

៣. បើកចិត្តឲ្យទូលាយ មិននិន្ទា ឈ្នានីសមិត្តរួមថ្នាក់ ឬមិត្តរួមការងារ។

៤. រក្សាឲ្យបានជានិច្ចនូវភាពថៃ្លថ្នូរលើកាយ វាចា ចិត្ត។

៥. មិនឆេវឆាវ ច្រឡោតខឹង និងមិនប្រើហឹង្សាក្នុងការដោះស្រាយបញ្ហា។

៦. ស្តាប់ហេតុផល ចេះពិចារណា ពន្យាការវិនិច្ឆ័យ មុននឹងធ្វើការកាត់សេចក្តី ឬសម្រេចចិត្ត។

៧. មិនប្រព្រឹត្តលែ្បងស៊ីសង ស្ថិតនៅឲ្យឆ្ងាយពីគឿ្រងញៀន និងអំពើ មិនគប្បីដទៃទៀត។

៨. គោរពស្រលាញ់ខ្លួនឯង និងអ្នកដទៃ។

     

ទស្សនៈរួម

នៅសាលារៀនវ៉េស្ទឡាញន៍ គណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀនទាំងអស់ត្រូវអនុវត្ត និងប្រកាន់ខ្ជាប់ នូវទស្សនៈរួមដូចខាងក្រោម :

១. គណៈគ្រប់គ្រង បុគ្គលិក និងគ្រូបង្រៀនយើងទាំងអស់មានមោទនភាព យ៉ាងខ្លាំងចំពោះតួនាទី និងភារកិច្ចរបស់យើងក្នុងការសហការជាមួយ មាតាបិតា ឬអាណាព្យាបាល និងសង្គមជាតិ ដើម្បីអភិវឌ្ឍធនធានមនុស្ស ដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា។

២. យើងដឹងច្បាស់ថា ដើម្បីធ្វើឲ្យសង្គមកម្ពុជាកាន់តែរីកចម្រើនបនែ្ថមទៀត យើងត្រូវយកចិត្តទុកដាក់ថែរក្សា ស្រលាញ់ និងអប់រំបុត្រធីតាខែ្មរយើងឲ្យបានល្អបំផុតពីថៃ្ងនេះទៅ។ 

៣. កុមារម្នាក់ៗសុទ្ធតែមានទេពកោសល្យល្អពីធម្មជាតិ កត្តាសំខាន់ យើងត្រូវផ្តល់ឱកាស ជ្រោមជ្រែង និងបណ្តុះបណ្តាលពួកគេឲ្យកាន់តែរឹងមាំឡើង និងប្រើប្រាស់ចំណេះដឹង ជំនាញ និងសមត្ថភាពពិតប្រាកដរបស់គេក្នុងទិសដៅ និងគន្លងវិថីត្រឹមត្រូវ។

៤. សាលារៀនយើងយល់ច្បាស់ថា នៅពេលមាតាបិតា ឬអាណាព្យាបាល  បញ្ជូនបុត្រធីតា ជាទីស្រាលាញ់របស់ខ្លួនមកសាលារៀន គេបានផ្តល់មកឲ្យសាលារៀនយើងនូវទំនុកចិត្ត និងការគោរព ស្រលាញ់ផងដែរ ដូចនេះយើងប្តេជ្ញាជានិច្ចដើម្បីផ្តល់តបវិញនូវ ការគោរពស្រលាញ់ ដឹងគុណចំពោះ មាតាបិតា ឬអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ តាមរយៈការផ្តល់នូវ គុណភាពអប់រំខ្ពស់បំផុតជូនដល់សិស្សានុសិស្សទាំងអស់ ដែលសិក្សានៅសាលាយើង។

៥. គ្រូបង្រៀនជាមាតាបិតាទី២ របស់បុត្រធីតាគ្រប់រូបរបស់លោកអ្នក ដូចនេះយើងខ្ញុំទាំងអស់គ្នា នឹងធ្វើខ្លួនជាមាតាបិតាដ៏ល្អសម្រាប់សិស្សានុសិស្សទាំងអស់ ដែលសិក្សានៅសាលារៀនយើង។

៦. ទស្សនវិទូភាគច្រើនបានលើកឡើង និងឯកភាពថាគុណភាពអប់រំរបស់ សិស្សានុសិស្ស នៅលើមុំ សំខាន់ៗ ៣ គឺគ្រួសារ សាលារៀន និងសង្គម ក្នុងនោះក្រុមគ្រួសារ ដើរតួយ៉ាងសំខាន់ ក្នុងការអប់រំ ពីវប្បធម៏ ទំនៀមទម្លាប់ក្រុមគ្រួសារ ការស្រលាញ់ ក្តីមេត្តាករុណា និងសិល្បៈនៃការចែករំលែក ចំណែកឯគ្រឹះស្ថានអប់រំវិញ ផ្តល់នូវចំណេះដឹងក្នុងសង្គម និងជំនាញវិជ្ជាជីវៈផេ្សងៗដែល ត្រូវការចំបាច់ សម្រាប់ការកសាងអនាគតរបស់សិស្សានុសិស្សគ្រប់រូប។ ក្រៅពីកត្តាទាំង២នេះ សិស្សានុសិស្ស សែ្វងយល់ បនែ្ថមទៀតតាមរយៈបទពិសោធន៍ជីវិត ដែលគេប្រឡូកក្នុងសង្គមដែល បទពិសោធន៍ទាំងនោះ មាន លាយឡំគ្នានូវចំនុចវិជ្ជមាន និងអវិជ្ជមាន ដែលតម្រូវឲ្យគ្រឹះស្ថានអប់រំ និងក្រុមគ្រួសារត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់តាមដាន ដើម្បីឲ្យប្រាកដថាបុត្រធីតាគ្រប់រូប ដើរតាមគន្លងវិថីជីវិតត្រឹមត្រូវ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារបស់គេក្នុងថៃ្ងអនាគត។

៧. ការផ្តល់នូវការអប់រំដែលគ្មានគុណភាពបៀ្របបាននឹងឧក្រិដ្ឋកម្មមនុស្សជាតិមួយ។

៨. សិស្សានុសិស្សមិនត្រឹមតែទទួលបានការសិក្សាពីលោកគ្រូអ្នកគ្រូប៉ុណ្ណោះទេ ពួកគេក៏អាចសិក្សាដោយខ្លួនឯង ពីមិត្តរួមថ្នាក់ និងបរិយាកាសជុំវិញខ្លួនរបស់ពួកគេផងដែរ ហើយពួកគេអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន

៩. លោកគ្រូ អ្នកគ្រូ បង្រៀនតាមជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ជីវិត ដោយមិនប្រើតែទ្រឹស្តីប៉ុណ្ណោះទេ

១០. លោកគ្រូ អ្នកគ្រូ ប្រកាន់នូវទស្សនៈនៃការអប់រំ “ បើគ្រាន់តែប្រាប់ខ្ញុំ ខ្ញុំនឹងអាចភ្លេច ប្រសិនបើបង្ហាញខ្ញុំ ខ្ញុំនឹងអាចចងចាំ ប្រសិនបើផ្តល់ឱកាសឲ្យខ្ញុំចូលរួមសកម្មភាព ខ្ញុំនឹងយល់ច្បាស់” ។ ដោយសារតែហេតុផលទាំងអស់នេះហើយ លោកគ្រូ អ្នកគ្រូ តែងតែឲ្យសិស្សានុសិស្សចូលរួមជាមួយសកម្មភាពសិក្សាផ្សេងៗយ៉ាងសកម្ម។

១១. យើងដឹងយ៉ាងច្បាស់ថា លោកគ្រូ អ្នកគ្រូគឺជាអ្នកធ្វើការសម្រេច នៅក្នុងការដឹកនាំសកម្មភាពផ្សេងៗ នៅក្នុងថ្នាក់រៀន ដែលវាមានការទាក់ទងទៅនិងអារម្មណ៍ប្រចាំថ្ងៃរបស់ពួកគាត់។ នៅក្នុងនាមជាគ្រូ យើងមានអំណាចដ៏អស្ចារ្យនៅក្នុងការដឹកនាំជីវិតរបស់សិស្សានុសិស្សឲ្យទទួលបានជោគជ័យ ឬបរាជ័យនៅក្នុងជីវិត។ យើងអាចជាមនុស្សដែលអាចធ្វើបានដល់សិស្ស ហើយក៏អាចជាមនុស្សដែលជួយជម្រុញលើកទឹកចិត្តដល់សិស្សតាមរយៈការបង្រៀន។ យើងអាចជាអ្នកធ្វើឲ្យសិស្សអាប់អោន ឬរីករាយ ឈឺចាប់ ឬជាថ្នាំព្យាបាល។ នៅគ្រប់ស្ថានភាពទាំងអស់ គឺយើងដែលជាលោកគ្រូ អ្នកគ្រូ ជាអ្នកទទួលខុសត្រូវចំពោះការសម្រេចចិត្តថាតើ ស្ថានការអាក្រក់ទាំងឡាយវានឹងល្អប្រសើរ ឬក៏កាន់តែធ្ងនធ្ងរជាងមុនហើយតើការផ្តល់ការអប់រំដល់សិស្សកំពុងតែធ្វើឲ្យពួកគេទទួលបានជោគជ័យ
នៅក្នុងជីវិតដែរឬទេ?


ថ្នាក់មត្តេយ្យភាសាអង់គ្លេស

ថ្នាក់ចំណេះដឹងទូទៅខ្មែរ

ថ្នាក់ភាសាអង់គ្លេសសិស្សធំ