The Westline School

ប្រវត្តិសាលារៀន


សាលារៀនវ៉េស្ទឡាញន៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដែលមានទីតាំងនៅជិត វិទ្យាល័យសន្ធរម៉ុកក្រោមគំនិតផ្តួចផ្តើមរបស់លោក ប៉ិច បូឡែន  ដែលធ្លាប់មានបទពិសោធន៍ ក្នុងការគ្រប់គ្រង និងដឹកនាំសាលារៀនជាតិ និងអន្តរជាតិជាង១០ឆ្នាំ និងបច្ចុប្បន្នជាប្រធាន វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ រួមជាមួយនឹងការឧបត្ថម្ភគាំទ្រ​ជាហិរញ្ញវត្ថុ សម្ភារៈ និង​ស្មារតី​ពី​បញ្ញវ័ន្តខែ្មរមួយក្រុម ដែលបាន​ទទួល​ការសិក្សា​នៅ​ក្រៅ​ប្រទេស ហើយមានឆន្ទៈ ចង់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ទិសដៅ​លើក​កម្ពស់​វិស័យ​អប់រំ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ដើម្បីឈានទៅកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ។

សាលារៀនវ៉េស្ទឡាញន៍ អនុវត្តកម្មវិធីអប់រំ ចំណេះទូទៅខែ្មរតាមស្តង់ដារ គុណភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និង​អនុវត្ត​កម្មវិធី​អប់រំ​ភាសា​អង់គេ្លស តាមកម្មវិធី​សិក្សាអាមេរិកាំង កម្មវិធីអប់រំខែ្មរចាប់ពី កម្រិតមតេ្តយ្យសិក្សាដល់ថ្នាក់ទី១២ ចំណែកឯកម្មវិធីភាសាអង់គេ្លសមានពីកម្រិតមតេ្តយ្យ ដល់កម្រិតខ្ពស់ ។ សាលារៀនបានរៀបចំសេវាគាំទ្រជាច្រើន ដែលជួយជំរុញគាំទ្រដល់ការសិក្សា របស់សិស្ស​គ្រប់រូប​រួមមាន​បន្ទប់រៀន​មាន​ម៉ាស៊ីនត្រជាក់  បណ្ណាល័យស្រាវជ្រាវ បន្ទប់កុំព្យូទ័រ អាហារដ្ឋាន ទីធ្លា និងឧបករណ៍កម្សាន្ត  បន្ទប់វីដេអូ និងបន្ទប់ពិនិត្យសុខភាព លើសពីនេះទៅទៀត សាលារៀនវ៉េស្ទឡាញន៍ ផ្តល់ជូននូវកម្មវិសិក្សាបនែ្ថមដូចជា សិល្បៈ គំនូរ តន្រ្តី ទស្សនកិច្ច​សិក្សាស្រាវជ្រាវ​សម្រាប់​ការ​ទទួល​បាន​បទ​ពិសោធន៍​ជាក់ស្តែង ។ ដើម្បី​ធានា​ឲ្យ​បាន​នូវ​គុណភាព​សម្រាប់​សិស្សានុសិស្ស​សាលារៀន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ ទំនាក់ទំនង រវាងសាលារៀន និងមាតាបិតា ឬ​អាណាព្យាបាល និងមជ្ឈដ្ឋានក្នុងសង្គម រៀងរាល់ដំណាច់វគ្គ ឬ​ឆមាសសិក្សា សាលារៀន​នឹង​បញ្ជូន​របាយការណ៍​សិក្សា​ជូន​មាតាបិតា ឬ​អាណាព្យាបាល ដើម្បី​ឲ្យ​បាន​ជ្រាប​ពី​លទ្ធផល​នៃ​ការសិក្សា វត្តមាន និងបម្រែបម្រួលនានារបស់សិស្ស ។ ការជួបប្រជុំ​ពិភាក្សា​យោបល់​គ្នា​រវាង សាលារៀន និង​អាណាព្យាបាល​នឹង​ត្រូវ​បាន​រៀបចំ​ឡើង ២ដងក្នុង១ឆ្នាំ ជាពិសេស​ទៅ​ទៀត​នោះ ជារៀងរាល់ឆ្នាំ ។ លើសពីនេះ​ទៅទៀត​សាលារៀន​វ៉េស្ទឡាញន៍​នឹង​បរិច្ចាក ប្រាក់​ចំណេញ​មួយ​ផែ្នក សម្រាប់​រួម​ចំណែក​អភិវឌ្ឍ វិស័យអប់រំ សេវា​សុខភាព និង​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់ឃុំ-សង្កាត់ ដែលសាលារៀនឈរទីតាំង ។


 
សូមអរគុណ  !

 


ថ្នាក់មត្តេយ្យភាសាអង់គ្លេស

ថ្នាក់ចំណេះដឹងទូទៅខ្មែរ

ថ្នាក់ភាសាអង់គ្លេសសិស្សធំ