The Westline School

ក្លឹបអតីតសិស្ស

Untitled Document

ក្រុមហ៊ុន​ វេសឡាញ អេឌ្យូខេសិន គ្រុប ខូអិលធីឌី​ ដែល​កំពុង​ដំណើរ​ការ​សាលារៀនវ៉េស្ទឡាញន៍ និង​សាលារៀនណត្សឡាញន៍ សូម​ជូនដំណឹង​ដល់​ប្អូនៗ ដែល​បាន​ដាក់ពាក្យ​សុំ​ចូល​ជា​សមាជិក​ នៃ​ក្លឹប​អតីតសិស្ស​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ដោយសារ​ក្លឹប​អតីតសិស្ស​តម្រូវ​ឲ្យ​មាន​ ប្រធានក្លឹប ១នាក់ និង​អនុប្រធានក្លឹប ២នាក់ ហេតុ​នេះ​សម្រាប់​អតីតសិស្ស​ ដែល​បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​រួចហើយ ដែលមាន​ចំណាប់​អារម្មណ៍​​ចង់​ធ្វើ​ជា​ប្រធានក្លឹប ឬ​អនុ​ប្រធានក្លឹប​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ឥឡូវ​នេះ​ក្លឹបអតីតសិស្សត្រូវ​ការជ្រើសរើស​ប្រធាន​ក្លឹប និង​អនុ​ប្រធានក្លឹប ដូចខាងក្រោម៖

លក្ខខណ្ឌ​ចំពោះ​បេក្ខភាពដែល​ត្រូវ​ជ្រើស​រើសជា​ប្រធាន​ក្លឹប ឬ​អនុប្រធាន​ក្លឹប

អត្ថប្រយោជន៍ទទួលបានពីការចូលរួម

១. ទទួលបានឱកាសបណ្តុះបណ្តាលប្រឹក្សាយោបល់លើការអភិវឌ្ឍការងារ និងអាជីវកម្ម ព្រមទាំងភាពជាអ្នកដឹកនាំពីវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍
២. បង្កើនចំណេះដឹងឲ្យកាន់តែទូលំទូលាយស្វែងយល់ពីបទពិសោធន៍ដើម្បីអភិវឌ្ឍសមត្ថភាព អាជីពការងារ និងភាពជាដឹកនាំ
៣. កសាងកម្លាំងចិត្ត បង្កើនការជឿជាក់លើខ្លួនឯងឲ្យរឹងមាំបន្ថែមទៀត ជាពិសេសលើជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
៤. ទទួលបាននូវឱកាសការងារពីក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិលធីឌី និង បណ្តាដៃគូរអាជីវកម្មដទៃទៀត

ប្រសិន​បើ​ប្អូនៗ​មានចំណាប់​អារម្មណ៍​សូម​​ផ្ញើរ​ប្រវត្តិរូបសង្ខេប (CV) និង​លិខិត​ចំណាប់​អារម្មណ៍(Cover Letter)មក​កាន់​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប (​សាលារៀនវ៉េស្ទឡាញន៍ សាខា​ទួលស្វាយព្រៃ អគារលេខ ៤២ ផ្លូវ ២០៥ សង្កាត់ ទួលស្វាយព្រៃ ២ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ) ឬ​តាម​រយៈ​អ៊ីម៉ែល ​sw.coordinator@wegcambodia.com

ថ្ងៃផុត​កំណត់​ទទួល​ពាក្យ ០៥ កញ្ញា ២០១៣

សម្រាប់ព័ត៌មានលម្អិត​សូមទំនាក់ទំនង​តាម​ទូរស័ព្ទលេខ ០១៥ ៦៥ ១១ ២២ ឬ​អ៊ីម៉ែល sw.coordinator@wegcambodia.com


ថ្នាក់មត្តេយ្យភាសាអង់គ្លេស

ថ្នាក់ចំណេះដឹងទូទៅខ្មែរ

ថ្នាក់ភាសាអង់គ្លេសសិស្សធំ