The Westline School

ម៉ោងសិក្សា

១. ថ្នាក់មតេ្តយ្យខែ្មរនិងអង់គេ្លស និងថ្នាក់ពេញម៉ោងភាសាអង់គេ្លស

(1ពេលព្រឹក ឬរសៀលពីថ្ងៃ ច័ន្ទ - សុក្រ)

- ពេលព្រឹកម៉ោង : 7:30នាទី ដល់ ម៉ោង10:30
សូមមាតាបិតា និងអាណាព្យាបាលទាំងអស់មេត្តាជូនបុត្រធីតាមកដល់សាលា ចាប់ពី ម៉ោង 6:30 ដល់ម៉ោង 7:30 ព្រឹក និងមកទទួលយកបុត្រធីតារបស់លោកអ្នកវិញ មុនម៉ោង 11:30 ប្រសិនបើ ហួសម៉ោង 11:30 នាទី ហើយ មាតាបិតា ឬអាណាព្យាបាល ពុំទាន់មកទទួលកុមារទេ សាលានឹងចាត់ទុក កុមារនោះជាសិស្ស ដែលទទួលសេវាថែរក្សា ពេលថៃ្ងត្រង់ ក្នុងករណីនេះ សាលារៀននឹងតម្រូវ ឲ្យមាតាបិតា ឬអាណាព្យាបាល បង់ថ្លៃសេវាថែរក្សានេះ ចំនួន 1ដុល្លារអាមេរិក សំរាប់1ដង

- ពេលរសៀល : 13:30នាទី ដល់ ម៉ោង16:30
សូមមាតាបិតា និងអាណាព្យាបាលទាំងអស់មេត្តាជូនបុត្រធីតាមកដល់សាលា ចាប់ពីម៉ោង13:00ដល់ម៉ោង13:30នាទីរសៀល និងមកទទួលយក បុត្រធីតារបស់លោកអ្នក វិញមុនម៉ោង 17:30 ប្រសិនបើហួសម៉ោង17:30នាទី ហើយមាតាបិតា ឬអាណាព្យាបាល ពុំទាន់មកទទួលកុមារទេ សាលា នឹងរៀបចំសេវាជូនកុមារទៅផ្ទះ ក្នុងករណីនេះសាលារៀននឹង តម្រូវឲ្យមាតាបិតា ឬអាណាព្យាបាលបង់ ថ្លៃសេវានេះចំនួន2ដុល្លារអាមេរិកសំរាប់1ដង។

២. ថ្នាក់ចំណេះទូទៅខែ្មរពីថ្នាក់ទី1ដល់ទី6 (១ពេលព្រឹក ឬរសៀលះច័ន្ទ - សុក្រ)

- ពេលព្រឹកម៉ោង : 7:00នាទី ដល់ ម៉ោង11:00
សូមមាតាបិតា និងអាណាព្យាបាលទាំងអស់មេត្តាជូនបុត្រធីតាមកដល់សាលា ចាប់ពីម៉ោង6:30ដល់ម៉ោង7:30នាទីព្រឹក និងមកទទួលយកបុត្រធីតា របស់លោកអ្នកវិញមុនម៉ោង 11:30 ប្រសិនបើ ហួសម៉ោង11:30នាទី ហើយមាតាបិតា ឬអាណាព្យាបាល ពុំទាន់មកទទួលកុមារទេ សាលា នឹងចាត់ទុកកុមារនោះជាសិស្សដែលទទួលសេវាថែរក្សាពេលថៃ្ងត្រង់​ ក្នុងករណីនេះ សាលារៀននឹង តម្រូវឲ្យមាតាបិតា ឬ អាណាព្យាបាលបង់តំលៃសេវាថែរក្សានេះ ចំនួន 1ដុល្លារអាមេរិក សំរាប់1ដង

- ពេលរសៀល : 13:30នាទី ដល់ ម៉ោង17:00
សូមមាតាបិតា និងអាណាព្យាបាលទាំងអស់មេត្តាជូនបុត្រធីតាមកដល់សាលា ចាប់ពីម៉ោង13:00ដល់ម៉ោង13:30 និងមកទទួលយកបុត្រធីតារបស់ លោកអ្នកវិញ មុនម៉ោង 17:30 ប្រសិនបើហួសម៉ោង17:30នាទី ហើយ មាតាបិតា ឬអាណាព្យាបាលពុំទាន់មកទទួលកុមារទេ សាលានឹងរៀបចំ សេវាជូន កុមារទៅផ្ទះ ក្នុងករណីនេះសាលារៀននឹងតម្រូវឲ្យ មាតាបិតា ឬអាណាព្យាបាលបង់ថ្លៃសេវានេះ ចំនួន2ដុល្លារអាមេរិកសំរាប់1ដង។

៣. ថ្នាក់ចំណេះទូទៅខែ្មរពីថ្នាក់ទី7 ដល់ថ្នាក់ទី12 (ពេលព្រឹកនិងរសៀលះច័ន្ទ - សៅរ៍)

- ពេលព្រឹកម៉ោង :​ 7:00នាទី ដល់ ម៉ោង11:00
- ពេលរសៀល : 13:30នាទី ដល់ ម៉ោង17:30
សូមមាតាបិតា និងអាណាព្យាបាលទាំងអស់មេត្តាជូនបុត្រធីតាមកដល់សាលា ចាប់ពីម៉ោង6:30ព្រឹក និងមកទទួលយកបុត្រធីតារបស់ លោកអ្នកវិញមុនម៉ោង17:30 ប្រសិនបើហួសម៉ោង17:30នាទី ហើយ មាតាបិតា ឬអាណាព្យាបាលពុំទាន់មកទទួលបុត្រទេ សាលានឹងរៀបចំសេវាជូនសិស្ស ទៅផ្ទះ ក្នុងករណីនេះ សាលារៀននឹងតម្រូវឲ្យមាតាបិតា ឬអាណាព្យាបាលបង់តំលៃសេវានេះចំនួន2ដុល្លារ អាមេរិកសំរាប់1ដង។

ចំពោះអាហារថៃ្ងត្រង់ មាតាបិតាអាចរៀបចំអាហារជូនកុមារពីផ្ទះ ឬទទួលយកសេវាអាហារពី សាលារៀន ដែលមានតំលៃ1ដុល្លារក្នុង1ពេល។

៤. ថ្នាក់ភាសាអង់គេ្លសក្រៅម៉ោង

- 8:00 ដល់ 9:25 ព្រឹក (ច័ន្ទ - សុក្រ)
- 9:45 ដល់ 10:45 ថៃ្ងត្រង់ (ច័ន្ទ - សុក្រ)
- 2:00 ដល់ 3:25 ល្ងាច (ច័ន្ទ - សុក្រ)
- 3:45 ដល់ 4:45 ល្ងាច (ច័ន្ទ - សុក្រ)
- 5:30 ដល់ 7:00 ល្ងាច (ច័ន្ទ - សុក្រ )


សិស្សដែលសិក្សាថ្នាក់ភាសាអង់គេ្លសក្រៅម៉ោងទាំងអស់ សូមមេត្តាមកដល់ សាលារៀនមុនម៉ោង ចូលរៀន5នាទី សាលារៀននឹងបិទទ្វារនៅពេលដល់ម៉ោងចាប់ផ្តើមសិក្សា សិស្សានុសិស្ស ដែលមកដល់សាលារៀនក្រោយពេលបិទទ្វារ សាលានឹងមិនអនុញ្ញាតឲ្យចូលរៀនឡើយ លើកលែងតែ មានការអនុញ្ញាតពីនាយកសាលាជាមុនសិន។


ថ្នាក់មត្តេយ្យភាសាអង់គ្លេស

ថ្នាក់ចំណេះដឹងទូទៅខ្មែរ

ថ្នាក់ភាសាអង់គ្លេសសិស្សធំ