The Westline School

សេវាគាំទ្រ

សិស្សានុសិស្សទាំងអស់រៀនបានពូកែ នៅពេលដែលពួកគេទទួលបាននូវការយកចិត្តទុកដាក់ ស្រលាញ់ថែរក្សា តម្រង់ទិស បានល្អពីសាលារៀន រួមជាមួយនឹងការសហការពី សំណាក់មាតាបិតា ឬអាណាព្យាបាល លើសពីនេះទៅទៀតនោះ ពួកគេត្រូវការបនែ្ថមនូវ សេវាគាំទ្រនានា ដែលធ្វើឲ្យពួកគេរីករាយបនែ្ថមទៀត ក្នុងការសិក្សា សាលារៀនវ៉េស្ទឡាញន៍ ផ្តល់ជូនសិស្សានុសិស្សទាំងអស់នូវ សេវាគាំទ្រ ដូចខាងក្រោមៈ

១- បន្ទប់រៀនមានផាសុខភាព

គ្រប់បន្ទប់សិក្សាទាំងអស់មានម៉ាស៊ីនត្រជាក់ ធំទូលាយ មានកនែ្លងសម្រាប់អង្គុយសិក្សា និងកនែ្លងសម្រាប់លេងលែ្បងកម្សាន្តគ្រប់គ្រាន់ បន្ទប់រៀននីមួយៗមានសម្ភារសិក្សា និងលែ្បងកម្សាន្តបង្កើនប្រាជ្ញាគ្រប់ប្រភេទ 

២- បណ្តាល័យ

បណ្ណាល័យបំពាក់ដោយម៉ាស៊ីនត្រជាក់ និងមានសៀវភៅអាន ទស្សនាវដ្តី ឯកសារស្រាវជ្រាវ និងកុំព្យូទ័រភ្ជាប់បណ្តាញអ៊ិនធឺណេត និងលែ្បងកម្សាន្ត សម្រាប់ពង្រឹងការសិក្សាជាច្រើនប្រភេទ នៅពេលដែលសិស្សានុសិស្សបាន ចូលមកដល់បណ្ណាល័យ ពួកគេនឹងមានអារម្មណ៍សប្បាយ រីករាយមួយកម្រិតទៀត ជាមួយនឹងភាពសម្បូរបែបនៃប្រភពសិក្សាទាំងនេះ

៣- បន្ទប់រៀនកុំព្យូទ័រ

សិស្សានុសិស្សចាប់ពីថ្នាក់ទី១ឡើងទៅនឹងមានឱកាសហ្វឹកហាត់ជំនាញកុំព្យូទ័រ និងជំនាញ ក្នុងការប្រើប្រាស់អិនធឺណែត

៤- បន្ទប់ហ្វឹកហាត់ភាសាអង់គ្លេស

សិស្សានុសិស្សភាសាអង់គេ្លសទាំងអស់ នឹងបានហ្វឹកហាត់ស្តាប់ការសន្ទនា អនុវត្ត ជំនាញផេ្សងៗក្នុងបន្ទប់ ហ្វឹកហាត់ភាសាអង់គ្លេស ពួកគេនឹងហ្វឹកហាត់ ប្រឡង ប្រណាំង ជាមួយកម្មវិធីអប់រំនានា ដែលបានផ្ទុកក្នុងកុំព្យូទ័រ។ បន្ទប់ហ្វឹកហាត់ភាសាអង់គ្លេស ផ្តល់ជូនសិស្សានុសិស្សនូវ ឱកាសក្នុងការអភិវឌ្ឍ បនែ្ថមពីលើចំណេះដឹង និងជំនាញផេ្សងៗ ដែលពួកគេ បានហ្វឹកហាត់ជាមួយគ្រូបង្រៀនក្នុងថ្នាក់

៥- សិល្បះ តន្រ្តី និងគំនូរ

យើងយល់ថា មនុស្សដែលមានជំនាញសិល្បៈកះនុងខ្លួន តែងតែមានអត្តចរិត ស្លូតបូត សុភាពរាបសារ និងមានសិល្បះក្នុងការប្រាស្រ័យទាក់ទង ជាមួយអ្នកដទៃខ្ពស់ ក្នុងកម្មវិធីតន្រ្តី សិស្សានុសិស្សទាំងអស់ នឹងបានហ្វឹកហាត់ប្រើប្រាស់ឧបករណ៍តន្រី ដូចជា ហ្គីតា ព្យាណូ វីយ៉ូឡុង ខ្លុយជាដើម។ លើសពីនេះទៅទៀត ពួកគេនឹងហ្វឹកហាត់ ជំនាញរាំរបាំប្រពៃណីខែ្មរ រួមនឹងរបាំតាមបែបចង្វាក់បច្ចឹមប្រទេសផងដែរ។ គំនូរក៏ជាមុខជំនាញមួយ ដែលសិស្សានុសិស្សគ្រប់រូប នឹងទទួលបាន ជារៀងរាល់ដំណាច់ឆ្នាំ បន្ទាប់ពីប្រលង បញ្ចប់ការសិក្សាគ្រប់មុខវិជ្ជា សាលារៀននឹងរៀបចំជាការប្រលងប្រជែង លើវិញ្ញាសារទាំងនេះ

៦- អាហារដ្ឋាន

សាលារៀនពុំមានបម្រើសេវាអាហារណាដែលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្សឡើយ ជាពិសេសកុមារតូចៗ អាហារដ្ឋានយើងមានបម្រើជូនអាហារសម្រន់ ភេសជ្ជៈ និងអាហារថៃ្ងត្រង់ សម្រាប់សិស្សានុសិស្សទូទៅ ចំពោះកុមារតូចៗ ដែលមានអាយុក្រោម៦ឆ្នាំ សាលារៀនយើង សូមជូនយោបល់ដល់មាតាបិតា និងអាណាព្យាបាលទាំងអស់សូមមេត្តារៀបចំពីផ្ទះមកស្រាប់នូវ ផែ្លឈើ ភេសជ្ជៈ និងចំនីអាហារ ដែលកុមារចូលចិត្ត ហើយមិនប៉ះពាល់ដល់ សុខភាពកុមារនោះបុគ្គលិក និងគ្រូបងៀ្រនយើងនឹងរៀបចំសម្រួលកន្លែង សម្រាប់កុមារទាំងអស់បរិភោគអាហារ ទាំងនោះប្រកបដោយសុវត្ថិភាព និងអនាម័យខ្ពស់

៧- ទីធ្លាកម្សាន្ត

ការសិក្សារបស់សិស្សានុសិស្ស ជាពិសេសសម្រាប់កុមារតូចៗមិនអាចកាត់ផ្តាច់ចេញពីការ កម្សាន្តឡើយ ភាពរីករាយក្នុងការសិក្សា គឺជាគន្លឹះសំខាន់ សម្រាប់ការសិក្សា របស់សិស្សគ្រប់រូប ទីធ្លាកម្សាន្ត យើងត្រូវបានរៀបចំឡើងប្រកបដោយភាព ទាក់ទាញ និងសុវត្ថិភាពខ្ពស់បំផុត ទោង រំអិល ផ្ទះកម្សាន្ត ស្ពាន និងឧបករណ៍ជាច្រើនទៀតនឹងធ្វើឲ្យបុត្រធីតាលោកអ្នក និងសិស្សានុសិស្សគ្រប់រូបសប្បាយរីករាយ 

៨- សេវាសុខភាព

សាលារៀនមានបន្ទប់សេវាសុខភាព​ ដែលផ្តល់ដល់សិស្សានុសិស្សគ្រប់រូបនូវសេវាសង្គ្រោះបឋម ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើងលើសិស្សរូបណា សាលារៀន នឹងទំនាក់ទំនងទៅមាតាបិតា ឬអាណាព្យាបាលដើម្បីមកទទួល ហើយក្នុងករណីបន្ទាន់ សាលារៀនមិនអាចទំនាក់ទំនងទៅកាន់មាតាបិតា ឬអាណាព្យាបាលបាន សាលារៀនយើងនឹងបញ្ជូនកុមារទៅមន្ទីពេទ្យដែលនៅជិតបំផុត ហើយថៃ្លសេវាព្យាបាលជាបន្ទុករបស់មាតាបិតា

៩- កម្មវិធីកីឡា

កម្មវិធីកីឡាជាកម្មវិធីក្រៅថ្នាក់ដ៏សំខាន់មួយ ហើយត្រូវបានរៀបចំឡើង តាមវ័យ និងភេទរបស់សិស្សានុសិស្ស កម្មវិធីកីឡារួមមាន បាល់បោះ បាល់ទាត់ បាល់ទះ ហែលទឹក និងប៉េងប៉ុង ជាដើម។

១០- ដំណើរកម្សាន្តខាងក្រៅ

រៀងរាល់ដំណាច់វគ្គសិក្សា សាលារៀនយើងមានរៀបចំដំណើរកម្សាន្ត ទៅតំបន់ទេសចរណ៍ផេ្សងៗ ដើម្បីបង្កើនការយល់ដឹងរបស់សិស្សានុសិស្ស ក៏ដូចជាបង្កលក្ខណៈដល់សិស្សានុសិស្សទាំងអស់ឲ្យចេះរៀនប្រាស្រ័យទាក់ទងគ្នា ព្រមទាំងកសាងចំណងសាមគ្គីភាពឲ្យកាន់តែរឹងមាំបនែ្ថមទៀត

១១- ក្លឹបអភិវឌ្ឍសិស្ស

សិស្សទាំងអស់នៅសាលារៀនវ៉េស្ទឡាញន៍នឹង ទទួលបានឱកាសចូលរួមជាមួយសកម្មភាពនានាជាច្រើនទៀតដូចជាៈ

១២- សេវាដឹកជញ្ជូន

សាលារៀនមានរថយន្តដឹកជញ្ជូនសិស្សានុសិស្សទៅមក ដែលមានម៉ាស៊ីនត្រជាក់ ដោយ តម្លៃសមរម្យ គ្រប់រថយន្តដឹកជញ្ជូនទាំងអស់សុទ្ធតែមានការធានារ៉ាប់រងត្រឹមត្រូវ និងផ្ទុកចំនួនសិស្សតាមចំនួនកៅអីដែលមាន ដោយមិនមាន ការដឹកជញ្ជូនសិស្សលើសកំណត់ឡើយ។

១៣- ទឹកបរិភោគ

សាលារៀនមានទឹកស្អាតសម្រាប់សិស្សានុសិស្សទាំងអស់បរិភោគនៅក្នុងអាហារដ្ឋាន សិស្សានុសិស្សទាំងអស់ គួរទទួលទានទឹកឲ្យបានគ្រប់គ្រាន់ជាប្រចាំ និងឲ្យ បានច្រើនបន្ទាប់ពីហាត់ប្រាណរួច

១៤- សកម្មភាពមនុស្សធម៌

សកម្មភាពមនុស្សធម៌ត្រូវបានស្ថិតក្នុងបេះដូង គណៈគ្រងគ្រង បុគ្គលិក និងសិស្សានុសិស្សគ្រប់រូប ក្នុងសាលារៀនវ៉េស្ទឡាញន៍។ ជារៀងរាល់ឆ្នាំ សាលារៀនរៀបចំសកម្មភាពមនុស្សធម៌នានា ហើយដឹកនាំសិស្សានុសិស្ស បំផុសមាតាបិតា ឬអាណាព្យាបាលចូលរួម ដើម្បីបង្កើតនូវសិល្បៈនៃការចែករំលែកដល់ប្រជារាស្រ្តកម្ពុជាដទៃទៀត ដែលត្រូវការជំនួយ ដូចជាកុមារកំព្រា សហគមន៍ក្រីក្រ ​ចាស់ជរា និងជនពិការជាដើម។

សាលារៀននឹងបង្កើតកម្មវិធីមនុស្សធម៌មួយដែលមានឈ្មោះថា មូលនិធិកុមារកំព្រា និង កុមារក្រីក្រ​ (Foundation for Orphan and Poor Children/FOPC) មូលនិធិនេះមានសមាសភាព ចូលរួមពីតំណាងសាលារៀន និងមាតាបិតា សិស្សានុសិស្ស ហើយមានបេសកកម្មរៃអង្គាសប្រាក់សប្បុរសជន ដើម្បីផ្តល់លទ្ធភាពដល់កុមារកំព្រា និងកុមារក្រីក្រ ឲ្យបានសិក្សាគ្រប់គ្នា។


ថ្នាក់មត្តេយ្យភាសាអង់គ្លេស

ថ្នាក់ចំណេះដឹងទូទៅខ្មែរ

ថ្នាក់ភាសាអង់គ្លេសសិស្សធំ