The Westline School

កម្មវិធីការងារសង្គមកិច្ច សាលារៀនវ៉េស្ទឡាញន៍(២០០៨ ២០១៣) ចែករំលែកជាមួយសង្គម

ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំរបស់លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិ វេសឡាញ ឌីវេឡុបមេនគ្រុប ខូ អិលធីឌី ការងារសង្គមកិច្ចគឺជាសកម្មភាពអទិភាព និងដ៏មុតស្រួចមួយនៅក្នុងការចូលរួម ជាមួយរាជរដ្ឋភិបាល ដើម្បីចូលរួមចែករំលែកការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

សាលារៀនវ៉េស្ទឡាញន៍ គឺជាសាលាឯកជនតែមួយគត់ នៅក្នុងចំណោមសាលារៀនឯកជននានា ដែលមានផ្នែកការងារសង្គមកិច្ច ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញ អំពីការចូលរួមយ៉ាងសកម្ម ជាមួយការងារមនុស្សធម៌ ដែលជាសកម្មភាពនាំមកនូវសុភមង្គលផ្លូវចិត្តតាម​រយៈសិល្បៈនៃការចែករំលែក​ ដែលជាឧទាហរណ៍ និងជាគម្រូដ៍ប្រពៃ សម្រាប់យុវជនជំនាន់ក្រោយ ជាពិសេសចំពោះសិស្សានុសិស្សដែលកំពុងតែសិក្សានៅសាលារៀនវ៉េស្ទឡាញន៍។

គួរបញ្ជាក់ផងដែរថា សិស្សានុសិស្សដែលកំពុងសិក្សានៅ សាលារៀនវ៉េស្ទឡាញន៍ តែងតែមានចិត្តសប្បាយរីករាយ និងចូលរួមយ៉ាងសកម្ម នៅក្នុងការចូលរួមជាមួយ សកម្មភាពមនុស្សធម៌ ទាំងការចុះទៅតាមសហគមន៍ផ្ទាល់ និងចូលរួមបរិច្ចាកជាមួយសាលារៀន ជាសម្ភារៈក្តី ជាថវិការក្តី ទោះបីតិចក្តី ឬច្រើនក្តី។ សកម្មភាពទាំងនេះហើយគឺជាការបណ្តុះនូវអ្នកដឹក នាំជំនាន់ក្រោយដែលពោរពេញទៅដោយ គុណភាព គុណធម៌ មនុស្សធម៌ និងភាពជាអ្នកដឹកនាំ ដែលជាទស្សនៈវិស័យរបស់ សាលារៀនវ៉េស្ទឡាញន៍។


ថ្នាក់មត្តេយ្យភាសាអង់គ្លេស

ថ្នាក់ចំណេះដឹងទូទៅខ្មែរ

ថ្នាក់ភាសាអង់គ្លេសសិស្សធំ