The Westline School

ឯកសណ្ឋាន

សិស្សដែលរៀនចាប់ពីមួយពេល (មួយកំណាត់ថ្ងៃ) ឡើងទៅនឹងត្រូវតម្រូវឲ្យពាក់ឯកសណ្ឋានជាប្រចាំ លើកលែងតែក្នុងឳកាសពិសេសណាមួយ​ ដែលសាលារៀននឹងជូនដំណឹងជាមុនពីការផ្លាស់ប្តូរឯកសណ្ឋាន។

១. ឯកសណ្ឋានក្នុងថ្នាក់រៀន :

- សិស្សប្រុស : ខោជើងខ្លីពណ៌បៃតងចាស់ឆ្នូតលឿងសត្រឹមជង្គង់ និងអាវពណ៌ស ក្រវ៉ាត់ចងេ្កះ ពណ៌បៃតងចាស់ឆ្នូតលឿងស និងដៃអាវ កអាវពណ៌បៃតងឆ្នូតលឿងស
- សិស្សស្រី : សំពត់ពណ៌បៃតងចាស់ឆ្នូតលឿង-សត្រឹមជង្គង់ និងអាវពណ៌ស ក្រវ៉ាត់ចងេ្កះ ពណ៌បៃតងចាស់ឆ្នូតលឿង-ស និងដៃអាវ កអាវពណ៌បៃតង ឆ្នូតលឿងស

២. ឯកសណ្ឋានពេលហាត់កីឡា

- សិស្សប្រុស : ខោជើងខ្លីពណ៌បៃតងចាស់ត្រឹមជង្គង់ និងអាវយឺតពណ៌ លឿងខ្ចី
- សិស្សស្រី : ខោជើងប៉ុងពណ៌បៃតងចាស់ក្រោមជង្គង់ និងអាវយឺតពណ៌លឿងខ្ចី

៣. ឯកសណ្ឋានសម្រាប់ដំណើរកម្សាន្ត និងពិធីកម្សាន្ត

សាលារៀនអនុញ្ញាត ឲ្យស្លៀកសំលៀកបំពាក់ចម្រុះពណ៌ តាមចំណង់ចំណូលចិត្ត

៤. ឯកសណ្ឋានសម្រាប់ពិធីចែករង្វាន់ ប័ណ្ណសរសើរ និងសញ្ញាបត្រ

- ក្នុងពិធីចែករង្វាន់ សិស្សត្រូវស្លៀកពាក់ឯកសណ្ឋានដូចនៅក្នុងថ្នាក់រៀន
- ក្នុងឱកាសចែកសញ្ញាបត្រ សិស្សត្រូវស្លៀកពាក់ឯកសណ្ឋានក្នុងថ្នាក់រៀន ដោយមានបនែ្ថមអាវក្រៅពណ៌បៃតងសម្រាប់សិស្សចំណេះទូទៅខែ្មរ និងពណ៌លឿងទឹកមាស សម្រាប់សិស្ស ភាសាអង់គេ្លស

៥. ការប្រើប្រាស់គ្រឿងអលង្ការ

ដើម្បីសុវត្ថិភាពរបស់សិស្ស ការប្រើប្រាស់គ្រឿងអលង្ការគ្រប់ប្រភេទត្រូវហាមឃាត់ក្នុងបរិវេណ សាលារៀន និងគ្រប់ការចូលរួមសកម្មភាពនានារបស់សាលារៀន


ថ្នាក់មត្តេយ្យភាសាអង់គ្លេស

ថ្នាក់ចំណេះដឹងទូទៅខ្មែរ

ថ្នាក់ភាសាអង់គ្លេសសិស្សធំ