The Westline School

ដំណើរការដាក់ពាក្យចូលរៀន

១. សិស្សដែលត្រូវចូលរៀនថ្នាក់មតេ្តយ្យត្រូវមានអាយុយ៉ាងតិច3ឆ្នាំ នៅពេលចុះឈ្មោះ
២. សិស្សដែលត្រូវចូលរៀនថ្នាក់ចំណេះទូទៅខែ្មរទី ១ ត្រូវមានអាយុយ៉ាង តិច ៦ ឆ្នាំ នៅពេលចុះឈ្មោះ
៣. សិស្សដែលចង់ផេ្ទរការសិក្សា មកពីសាលាផេ្សងៗ ត្រូវភ្ជាប់មកជាមួយនូវ សៀវភៅតាមដានការសិក្សា  ឬសៀវភៅសិក្ខាគារិកនៅពេលចុះឈ្មោះសិក្សា
៤. សិស្សភាសាអង់គេ្លសទាំងអស់ត្រូវធ្វើតេស្តកំណត់កម្រិតមុននឹងចូលរៀន

ការសិក្សាក្នុងវ័យកុមារភាពមានសារៈសំខាន់ និងផ្តល់បទពិសោធន៍ដ៏មានតម្លៃបំផុត សម្រាប់កុមារគ្រប់រូប នៅក្នុងវ័យនេះហើយ ដែលកុមារគ្រប់រូបចាប់ផ្តើមបង្កើតនូវការគិត ទម្លាប់ និងកសាងនូវ អត្តសញ្ញាណប្រចាំខ្លួន ម៉្យាងទៀតការចាប់ផ្តើមជាមួយនឹងជោគជ័យនៃការសិក្សាក្នុងវ័យកុមារភាព ផ្តល់នូវមោទនភាព និងទំនុកចិត្តខ្ពស់ដល់កុមារក្នុងការសិក្សា ក៏ដូចជាការសម្រេចការងារផេ្សងទៀត នៅពេលពួកគេរីកចម្រើនពេញវ័យ សាលារៀនយើងយល់ច្បាស់ ពីដំណើរការអភិវឌ្ឍទាំងនេះ របស់កុមារ ហើយត្រៀមខ្លួនយ៉ាងល្អដើម្បីកសាងនូវមូលដ្ឋានជោគជ័យសម្រាប់ជិវិត ជូនបុត្រធីតារបស់លោកអ្នក។

លក្ខខណ្ឌដែលត្រូវបំពេញមុនពេលចូលរៀន

១ - អាណាព្យាបាលត្រូវបំពេញពាក្យសុំចូលរៀន និងផ្តល់ព័ត៌មានដែល ទាក់ទងនឹងការសិក្សាពីមុន

២ - ត្រូវផ្តល់ភស្តុតាងបញ្ជាក់ពីថៃ្ងកំណើតព្រមទាំងសៀវភៅគ្រួសារ ថតចម្លង(កូនសិស្សខែ្មរ)

៣ - លោកអ្នកត្រូវទិញសំណុំឯកសារដាក់ពាក្យចូលរៀនដែលមានតម្លៃ ២ដុល្លារ ហើយបំពេញសំណុំឯកសារនោះ ជូនសាលារៀន និងបង់ថៃ្លសិក្សា ព្រមទាំងតម្លៃសេវាផេ្សងៗ

៤ - គ្រប់តម្លៃសិក្សា និងតម្លៃផេ្សងៗត្រូវបង់ឲ្យបានរួចរាល់មុនកាលបរិចេ្ឆទសិក្សា ឬទៅតាមថៃ្ងកំណត់ នៅលើបង្កាន់ដៃ ហើយអាចត្រូវបានបង់ជា ត្រីមាស ពាក់កណ្តាលឆមាស ១ឆមាស ឬ១ឆ្នាំ។ តម្លៃសិក្សា និងតម្លៃសេវាផេ្សងៗនឹងមិនអាចត្រូវបានប្រគល់ជូនវិញ ឬផេ្ទរជូនទៅអ្នកផេ្សងឡើយ ការយឺតយ៉ាវក្នុងការបង់ថៃ្លសិក្សា សាលានឹងពិន័យជាប្រាក់ចំនួន ១ដុល្លារ ក្នុង១ថៃ្ង លើកលែងតែមានការពិភាក្សា និងព្រមព្រៀងគ្នាជាមុន រវាងសាលា និងអាណាព្យាបាលរបស់សិស្សានុសិស្ស

៥ - តម្លៃសិក្សា និងតម្លៃសេវាផេ្សងៗនឹងអាចត្រូវបានទូទាត់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬតាមគណនីធនាគារបស់សាលារៀនវ៉េស្ទឡាញន៍ ក្នុងករណីគណនីត្រូវបានប្រើប្រាស់ សូមមេត្តាពិភាក្សាជាមួយ ភ្នាក់ងារចុះឈ្មោះសិស្សរបស់សាលាយើង ហើយអាណាព្យាបាលនឹងត្រូវ ទទួលខុសត្រូវក្នុងការបង់តម្លៃសេវាផេ្ទរប្រាក់

៦ - មាតាបិតាត្រូវប្រាកដថាបុត្រធីតារបស់លោកអ្នក និងគោរពតាមបទបញ្ជារបស់សាលា ហើយព្រមទទួលខុសត្រូវ ទាំងស្រុងលើសកម្មភាពរបស់បុត្រធីតាចំពោះសាលារៀន។

ចំពោះគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ សាលារៀនទទួលខុសត្រូវចំពោះការជួយសង្គ្រោះជាបន្ទាន់តែប៉ុណ្ណោះ បន្ទាប់មកសាលានឹងទំនាក់ទំនងមាតាបិតា ដើម្បីមកទទួលយកបុត្រធីតាពីសាលា ក្នុងករណីសាលាមិនអាចទំនាក់ទំនងមាតាបិតាសិស្សានុសិស្សបានទេ មានន័យថាមាតាបិតាយល់ព្រមឲ្យសាលា សម្រេចចិត្តយកបុត្រធីតារបស់លោកអ្នកទៅសង្គ្រោះ ឬព្យាបាលនៅកនែ្លងព្យាបាលណាមួយ ដែលសមរម្យ ហើយរាល់ចំណាយផេ្សងៗក្នុងការសង្គ្រោះ និងសេវាព្យាបាលនោះ ជាទំនួលខុសត្រូវរបស់មាតាបិតា ឬអាណាព្យាបាល។

ពេលវេលាទទួលចុះឈ្មោះចូលរៀន

១ - ថ្នាក់មតេ្តយ្យសិក្សាខែ្មរ និងអង់គេ្លស (សម្រាប់អាយុ ៣ទៅ៥ឆ្នាំ) រាល់ថៃ្ង ទៅតាមកនែ្លងទំនេរ

២ - ថ្នាក់ចំណេះទូទៅខែ្មរទី១ ដល់ទី១២ ចូលរៀននៅរៀងរាល់សបា្តហ៍ទី១ នៃខែសីហា ដល់សបា្តហ៍ទី៤ នៃខែកក្កដា


៣ - ថ្នាក់ភាសាអង់គេ្លសៈ

របៀបចុះឈ្មោះសិក្សា

សាលារៀនយើងខ្ញុំរង់ចាំដោយរីករាយ នូវវត្តមានរបស់មាតាបិតា ឬអាណាព្យាបាល និងសាធារណៈជនទូទៅ ក្នុងការអញ្ជើញមកទស្សនាសាលារៀនយើងខ្ញុំគ្រប់ពេលម៉ោងធ្វើការ ដោយគ្រាន់តែទំនាក់ទំនងមក សាលារៀនយើងជាមុនតាមទូរស័ព្ទលេខ ០១៥ ៧១៤ ១២៣ សាលារៀនយើង សូមថែ្លងអំណរគុណទុកជាមុនចំពោះវត្តមានអស់លោក លោកស្រី អ្នកនាង កញ្ញា ដែលជាមាតាបិតា ឬអាណាព្យាបាល និងសាធារណៈជនទូទៅទាំងអស់ ដែលចាប់អារម្មណ៍នឹងសាលារៀនយើង។

នៅពេលសិស្សចុះឈ្មោះចូលរៀនត្រូវអនុវត្តតាមនិតិវិធីដូចខាងក្រោមៈ

១​- សាកសួរព័ត៌មានសិក្សា និងការប្រឹក្សាយោបល់បនែ្ថម
២ - ធ្វើតេស្តចូលរៀនចំពោះសិស្សរៀនភាសាអង់គេ្លស
៣ - យកសំណុំឯកសារចុះឈ្មោះចូលរៀនពីកនែ្លងទទួលចុះឈ្មោះ សំណុំឯកសារ នោះរួមមានៈ

៤ - បំពេញពាក្យសុំចូលរៀន ហើយដាក់មកកនែ្លងចុះឈ្មោះចូលរៀនវិញ ដោយភ្ជាប់មកជាមួយនូវៈ

៥ - បង់ថៃ្លសិក្សា និងថៃ្លសេវាផេ្សងៗ


ថ្នាក់មត្តេយ្យភាសាអង់គ្លេស

ថ្នាក់ចំណេះដឹងទូទៅខ្មែរ

ថ្នាក់ភាសាអង់គ្លេសសិស្សធំ